រថយន្ត Mazda មួយគ្រឿងបើកលឿនជ្រុលទៅបុករថយន្តនិងកង់បីចតលើចិញ្ចើមផ្លូវ រួចបន្តទៅបុកផ្ទប់របងផ្ទះពលរដ្ឋ
ភ្នំពេញ៖
បុរសម្នាក់ បានបើករថយន្ត Mazda មួយគ្រឿងបើកក្នុងលឿន ក៏ជ្រុលទៅបុករះ រថយន្តនិងកង់បីចតលើចិញ្ចើមផ្លូវ
រួចបន្តទៅបុកផ្ទប់របងផ្ទះពលរដ្ឋ រងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ
បានកើតឡើងនៅវេលាម៉ោង ១០:២០នាទី យប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦
ស្ថិតនៅតាមបណ្តោយផ្លូវលេខ៩៩ សង្កាត់ បឹង ត្របែក ខណ្ឌ ចំការមន រាជធានីភ្នំពេញ
។
ប្រភពពីកន្លែងកើតហេតុ
បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាក Mazda ពណ៌កណ្តុប្រមេះមួយគ្រឿងពាក់ស្លាកលេខ
កម្ពុជា VISOT257 បើកបរដោយ បុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៩៩ទិសដៅពីត្បូងទៅជើង
បើកក្នុងល្បឿន។
លុះពេលបើកមកដល់ចំណុចកើតហេតុ
ស្រាប់តែរ៉េចង្កូតជ្រុលទៅបុករថយន្តម៉ាក LAND CRUISER PRADO ពណ៌ស ពាក់ផ្លាកលេខ
01-2160 ដែលចតនៅលើខឿនចិញ្ចើមផ្លូវ រួចបន្តទៅបុកកង់បីឥណ្ឌា
មួយគ្រឿងទៀតពាក់ផ្លាកលេខភ្នំពេញ 1IS-3578 ដែលម្ចាស់ ឈប់ចតលើផ្លូវដូចគ្នា
បណ្តាលឲ្យកង់បី ខ្ទាតទៅប៉ះរថយន្ដមួយគ្រឿងទៀត ចតនៅក្បែរគ្នា រងការខូចខាតយ៉ាងដំណំ
ហើយ រថយន្ត បន្តទៅបុកផ្ទប់របងផ្ទះពលរដ្ឋរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ចំណែកតៃកុង ត្រូវសមត្ថកិច្ចឃាត់យកទៅប៉ុស្តិ៍នគបាលសង្កាត់បឹងត្របែកធ្វើការសួរនាំ
។
បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ក្រុង ចុះមកវាស់វែងយករថយន្ត១គ្រឿងនិងកង់បី ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដាះសន្ន រង់ចាំការដោះស្រាយគ្នានៅពេលក្រោយ។ ចំណែករថយន្ត Toyota Prius មួយគ្រឿងទៀត រងការខូចខាតតិចតួច ម្ចាស់សុំ យកទៅជួសជុលដោយខ្លួនឯង៕ ដោយ ៖សាមេត