កញ្ញា អ៊ិន លក្ខិណា បង្ហាញភាពជឿជាក់ ក្រោយពាក់ឈៀង ជាផ្លូវការ នៅលើឆាក Miss World International
ក្រោយពីបានពាក់មកុដ Miss World Cambodia ជាផ្លូវការ កញ្ញា អ៊ិន លក្ខិណា
កាន់តែបង្ហាញឱ្យឃើញពីភាពជឿជាក់ សុភាពរាបសារ និងការត្រៀមខ្លួនយ៉ាងម៉ត់ចត់ ក្នុងនាមជាបវរកញ្ញាដែលនឹងតំណាងឱ្យប្រទេសកម្ពុជាលើឆាកអន្តរជាតិ។
បន្ទាប់ពីចូលកង ប្រកួតពេលនេះ
នាងក៏ បានទទួលឈៀង ដំណាងឲ្យបេក្ខភាព ដំណាងកម្ពុជារួចរាល់ហើយ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺការរៀបចំខ្លួនរបស់កញ្ញា អ៊ិន លក្ខិណា ដែលកាន់តែមានភាពលេចធ្លោ ទាំងការតុបតែងខ្លួន សម្លៀកបំពាក់ កាយវិការ និងការបង្ហាញពីភាពជឿជាក់នៅចំពោះមុខសាធារណជន។ រាល់ការបង្ហាញខ្លួនរបស់នាង សុទ្ធតែបង្ហាញពីការត្រៀមខ្លួន និងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការបំពេញតួនាទីជាតំណាងកម្ពុជាឱ្យបានល្អប្រសើរ។
សម្រាប់កញ្ញា អ៊ិន លក្ខិណា ការទទួលបានឱកាសតំណាងឱ្យប្រទេសកម្ពុជា មិនមែនគ្រាន់តែជាកិត្តិយសផ្ទាល់ខ្លួននោះទេ ប៉ុន្តែជាមោទនភាពដ៏ធំធេងមួយ ដែលអាចនាំយកអត្តសញ្ញាណ វប្បធម៌ និងភាពស្រស់ស្អាតរបស់កម្ពុជាទៅបង្ហាញជូនពិភពលោក តាមរយៈឆាក Miss World International។
ជាមួយនឹងភាពជឿជាក់ និងការខិតខំប្រឹងប្រែងកាន់តែខ្លាំង កញ្ញា អ៊ិន លក្ខិណា កំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រ និងសាធារណជនកម្ពុជា ដែលកំពុងទន្ទឹងរង់ចាំមើលការបង្ហាញសមត្ថភាពរបស់នាងលើឆាកអន្តរជាតិ និងជូនពរឱ្យនាងទទួលបានជោគជ័យ ក្នុងការបំពេញបេសកកម្មដ៏មានអត្ថន័យនេះ។