លោក យូ ថនវណ្ណៈ តំណាងកម្ពុជាក្នុងកម្មវិធី Mister Supranational 2026 វិលត្រឡប់មកមាតុភូមិវិញនៅថ្ងៃទី៤ ខែសីហា
បន្ទាប់ពីបញ្ចប់ការប្រកួតលើឆាកអន្តរជាតិ
និងទទួលបានលទ្ធផលគួរឱ្យមោទនភាព ដោយអាចឈានចូល Top 20 ក្នុងកម្មវិធី Mister Supranational 2026 លោក You Thoanvannak តំណាងប្រទេសកម្ពុជា
នឹងធ្វើដំណើរវិលត្រឡប់មកកាន់មាតុភូមិវិញ នៅថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦។
គណៈអ្នកគាំទ្រ
និងសាធារណជនត្រូវបានអញ្ជើញឱ្យចូលរួមស្វាគមន៍លោកយ៉ាងកក់ក្តៅ នៅ
អាកាសយានដ្ឋានអន្តរជាតិតេជោ វេលាម៉ោង ៥:០០ ល្ងាច ដើម្បីអបអរសាទរចំពោះសមិទ្ធផលដ៏គួរឱ្យមោទនភាព
ដែលបានលើកកម្ពស់កិត្តិយស និងមុខមាត់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ។
ការឈានដល់វគ្គ Top 20 ក្នុងកម្មវិធី Mister Supranational 2026 គឺជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់កម្ពុជា
និងជាការបង្ហាញពីសមត្ថភាព ទេពកោសល្យ និងភាពជឿជាក់របស់យុវជនកម្ពុជានៅលើឆាកពិភពលោក។