កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បញ្ចេញវីដេអូកាយវិការ MV បទ «ព្រហ្មលិខិត» ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រ

Entertainment • August 03, 2026
កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បញ្ចេញវីដេអូកាយវិការ MV បទ «ព្រហ្មលិខិត» ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រ

 

កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានបន្តទាក់ទាញការចាប់អារម្មណ៍ពីមហាជន តាមរយៈការបញ្ចេញវីដេអូកាយវិការ អមជាមួយបទចម្រៀងថ្មី «ព្រហ្មលិខិត» ដែលកំពុងទទួលបានការគាំទ្រ និងការចែករំលែកយ៉ាងផុសផុលនៅលើបណ្តាញ សង្គម ។ មិនត្រឹមតែបទចម្រៀងមានទំនុកច្រៀង និងបទភ្លេងពិរោះប៉ុណ្ណោះទេ វីដេអូកាយវិការចម្រៀងទាក់ទាញអ្នកគាំទ្រឱ្យចូលរួមតាមជាបន្តបន្ទាប់ ដែលធ្វើឱ្យបទ «ព្រហ្មលិខិត» កាន់តែមានការពេញនិម។

ជាមួយនឹងការចែករំលែកវីដេអូនេះ ឱក សុគន្ធកញ្ញា ក៏បានបង្ហោះសារមួយរៀបរាប់ពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារនៅពីក្រោយការផលិត MV ដោយបានលើកឡើងថា៖ យើងមានសកម្មភាពជាច្រើន សម្រិតសម្រាំង ទម្រាំបាន MV មួយនេះចេញមក។» សារនេះបានបង្ហាញឱ្យឃើញថា ការផលិត MV មួយបទ មិនមែនកើតឡើងដោយភាពចៃដន្យនោះទេ ប៉ុន្តែជាលទ្ធផលនៃការខិតខំប្រឹងប្រែង ការរៀបចំយ៉ាងល្អិតល្អន់ និងការសហការគ្នារវាងអ្នកនាង និងក្រុមការងារគ្រប់ផ្នែក ដើម្បីឱ្យស្នាដៃចេញមកមានគុណភាព និងបំពេញការរំពឹងទុករបស់អ្នកគាំទ្រ។ ក្រោយការបង្ហោះវីដេអូ និងសារនេះ អ្នកគាំទ្រជាច្រើនបាននាំគ្នាចូលទៅបញ្ចេញមតិកោតសរសើរ ដោយលើកឡើងថា MV បទ «ព្រហ្មលិខិត» មានទាំងគុណភាពរូបភាព សាច់រឿង និងការសម្តែងដ៏ទាក់ទាញ ខណៈបទចម្រៀងក៏មានអត្ថន័យជ្រាលជ្រៅ បង្ហាញពីមនោសញ្ចេតនា។ អ្នកគាំទ្រមួយចំនួនក៏បានថ្លែងអំណរគុណដល់ ឱក សុគន្ធកញ្ញា និងក្រុមការងារ ដែលបានសម្រិតសម្រាំងផលិតកម្មមួយនេះយ៉ាងយកចិត្តទុកដាក់ ដើម្បីនាំមកនូវស្នាដៃថ្មីៗប្រកបដោយគុណភាពជូនទស្សនិកជន។ ទន្ទឹមនឹងនេះ វីដេអូកាយវិការបទ «ព្រហ្មលិខិត» ក៏កំពុងទាក់ទាញឱ្យអ្នកគាំទ្រ និងចែករំលែកនៅលើបណ្តាញសង្គម ដែលជួយឱ្យបទចម្រៀងនេះកាន់តែទទួលបានការចាប់អារម្មណ៍ និងពេញនិយមខ្លាំងឡើង។






 

x Enlarged Image