នគរបាលខេត្តស្វាយរៀង បន្តចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលចំនួន ០៤ទីតាំងនិងមនុស្ស បាន៣៨នាក់ក្នុងក្រុងបាវិត

National • August 03, 2026
នគរបាលខេត្តស្វាយរៀង បន្តចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលចំនួន ០៤ទីតាំងនិងមនុស្ស បាន៣៨នាក់ក្នុងក្រុងបាវិត

 

ស្វាយរៀង៖ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯ.ឧ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាល ខេត្តស្វាយរៀង ស្តីពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទូទាំងខេត្តស្វាយរៀងនិងការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍​ទោ​ ពេជ្រ​ វីរៈ​ ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង​ នៅថ្ងៃទី៣១ ខែ​កក្កដា​​ ឆ្នាំ​២០២៦​ លោក​វរៈសេនីយ៍ឯក​ គឹម​ ឡៃ​ ស្នងការ​រង​នគរបាល​ខេត្ត​ បាន​ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ សហការ​ជាមួយ​កម្លាំងស្ថាប័នពាក់ព័ន្ធ ​បានបន្តចុះ​ធ្វើ​ការ​ស្រាវជ្រាវ​ បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ នៅ​ចំណុច​ផ្ទះ​ជួល​ ចំនួន​០៤ទីតាំង​ ស្ថិត​នៅ​ភូមិ​បាវិត​កណ្តាល​ និង ​ភូមិ​បាវិតលើ​ សង្កាត់​បាវិត​ ក្រុង ​បាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចក្នុងការចុះស្រាវជ្រាវនិងបង្ក្រាបទីតាំងផ្ទះជួលទាំង៤ទីតាំងខាងលើនោះ កំលាំងសមត្ថកិច្ច បាន​ឃាត់​ខ្លួន​មនុស្ស​ក្នុង​រង្វង់​ប្រតិបត្តិការ​ចំនួន៣៨នាក់ ស្រី០៧នាក់ ព្រមទាំងបានចាប់យកសម្ភារៈពាក់ព័ន្ធនិងបទល្មើស រួមមាន៖កំព្យូទ័រលើតុ All-In-One,​ កុំព្យូទ័រ​យួរដៃ​ ,​ទូរស័ព្ទដៃ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

 ហើយបច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត​ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯ​ទីតាំង​ប្រព្រឹត្តិ​បទ​ល្មើស​ក្រុម ការ​ងារបានបិទ​ទីតាំង​បណ្ដោះអាសន្ន​(Seal Off)






x Enlarged Image