កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តចុះត្រួតពិនិត្យ ៦ទីតាំងទៀត នៅក្រុងប៉ោយប៉ែត ដែលទីតាំងខ្លះសង្ស័យពាក់ព័ន្ធទៅនឹងបទល្មើស Online Scams
(បន្ទាយមានជ័យ)៖
កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ
បានបន្តប្រតិបត្តិការចុះត្រួតពិនិត្យ ទីតាំងចំនួន ៦បន្ថែមទៀត
នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ដែលទីតាំងខ្លះសង្ស័យពាក់ព័ន្ធទៅនឹងបទល្មើស Online Scams។
ប្រតិបត្តិការនេះ
ធ្វើឡើងក្រោមការបញ្ជាពីឯកឧត្តម អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង ក្រោមការសម្របសម្រួលលោក
កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បន្ទាយមានជ័យ។
យោងតាមរបាយការណ៍រដ្ឋបាលខេត្ត
បានបញ្ជាក់ឱ្យដឹងថា ថ្ងៃទី២៧ ខែសីហា ២០២៦ កម្លាំងគណ:បញ្ជាការឯកភាពខេត្ត និងក្រុង
បានចុះធ្វើរដ្ឋបាល ក្នុងគោលបំណងទប់ស្កាត់បទល្មើសនានា ជាពិសេស ទប់ស្កាត់ការផ្តល់ទីតាំងស្នាក់នៅប្រមូលផ្តុំដោយខុសច្បាប់របស់ជនបរទេសប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដោយបានចុះធ្វើរដ្ឋបាលចំនួន ៥ទីតាំង
និងបង្ក្រាបបទល្មើសScam
Online ចំនួន ១ទីតាំង។
ដោយមានការសម្របសម្រួលនីតិវិធីពីលោក
សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត មនុស្ស និង វត្ថុតាងខាងលើ ត្រូវបានបញ្ជូននិងដកហូតប្រគល់ឲ្យជំនាញ
(អធិការដ្ឋាននគរបាលក្រុង)ដើម្បីអនុវត្តនីតិវិធីបន្ត។
ចំពោះទីតាំងត្រូវបានបិទសៀល
ជាបណ្តោះអាសន្ន៕ (ហ្វេស)