ចូលគាស់ផ្ទះលួចម៉ូតូ PCX ត្រូវសមត្ថកិច្ចក្របួចជាប់ គឺធ្លាប់ជាប់ពន្ធនាគារ០២លើក អំពីករណីលួច មិនរាងចាល

National • August 31, 2026
ចូលគាស់ផ្ទះលួចម៉ូតូ PCX ត្រូវសមត្ថកិច្ចក្របួចជាប់  គឺធ្លាប់ជាប់ពន្ធនាគារ០២លើក អំពីករណីលួច មិនរាងចាល

កណ្តាល៖ ជនសង្ស័យដែលមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារ០២លើក អំពីបទលួច ពេលចេញមកវិញមិនកែ នៅតែបន្តលួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះលួចម៉ូតូ PCX ) ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានជាលើកទី០៣ ហើយ កើតហេតុកាលពីវេលាម៉ោង ១១ ថ្ងៃចុងសប្តាហ៍កន្លងទៅ ( ថ្ងៃទី២៩សីហា២០២៦) នៅចំណុចភូមិលេខ(១ក) សង្កាត់ ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។     

    លោកវរសេនីយ៍ត្រី ហាក់ សុធឹន នាយប៉ុស្តិ៍សនគរបាល ស្វាយរលំ បានប្រាប់ឲ្យដឹង ថាជនរងគ្រោះមានឈ្មោះ  រុន ភារម្យ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាង សំណង់  រស់នៅក្នុងភូមិសង្កាត់កើតហេតុ។  ចំណែកជនសង្ស័យមានឈ្មោះ លាប ប៊ុនឡុង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរពិតប្រាកដ មានទីលំនៅភូមិ លេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល   ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ចំនួន០២លើក ក្នុងករណីលួច។

   ចំពោះវត្ថុតាងចាប់យកបានមាន៖ ម៉ូតូ០១គ្រឿងម៉ាកHONDA PCX ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1IQ-6877  ត្រូវជនសង្ស័យ កាច់ស្លាកលេខបោះចូលក្នុងស្មៅ (ជារបស់ជនរង គ្រោះ រកឃើញវិញ ) -ដែកគាស់០១ដើម - មេសោ០១ -ខ្សែលោហធាតុពណ៌ទង់ដែង០ ១ខ្សែ - ធ្វើឲ្យខូចខាតកាមេរ៉ាសុវត្ថិភាព០១គ្រឿង។ 

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្ម ភាព យកដែកគាស់ ទៅគាស់សោរទ្វារផ្ទះរបស់ជនរងគ្រោះដើម្បីលួចយកម៉ូតូប្រាកដមែន ។ បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុង តាខ្មៅ៕ ដោយ ៖ប៉ែន​ឆន





 

x Enlarged Image