តួប្រុសកូរ៉េ ក្នុងរឿង “Queen of Tears” នឹងចូលបម្រើកងទ័ពជាផ្លូវការហើយ
នៅថ្ងៃទី ២១ ខែកក្កដា
ប្រព័ន្ធផ្សព្វផ្សាយមួយបានរាយការណ៍ថា តារាសម្តែង លោក Kwak
Dong Yeon នឹងចូលបម្រើកងទ័ពនៅថ្ងៃទី
២៥ ខែសីហា ខាងមុខនេះ។
ឆ្លើយតបទៅនឹងសេចក្តីរាយការណ៍នេះ
ភ្នាក់ងារគ្រប់គ្រងរបស់លោក Kwak Dong Yeon គឺ THEBLACKLABEL បានបញ្ជាក់ថា៖ «លោក Kwak Dong Yeon នឹងចូលបម្រើកងទ័ពជាផ្លូវការនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៦
ហើយនឹងបំពេញកាតព្វកិច្ចយោធារបស់គាត់ប្រកបដោយការទទួលខុសត្រូវ»។
ជាលទ្ធផល Kwak
Dong Yeon នឹងមិនបង្ហាញវត្តមានចូលរួមក្នុងរដូវកាលថ្មីនៃកម្មវិធី
“The
Village Barber” នោះទេ
ដែលកម្មវិធីនេះគ្រោងនឹងចាប់ផ្តើមថតនៅចុងខែសីហា ហើយនឹងមានការចូលរួមពី Ko
Kyung Pyo ក្នុងនាមជាសមាជិកថ្មី។
ទោះជាយ៉ាងណាក៏ដោយ គាត់ត្រូវបានគេរំពឹងថានឹងចូលរួមថតកម្មវិធីពិសេសដើម្បីអបអរសាទរខួបលើកទី
១០ នៃរឿង “Love in the Moonlight” ដែលគ្រោងនឹងធ្វើឡើងនៅដើមខែសីហា។
Kwak Dong Yeon បានចាប់ផ្តើមអាជីពជាតួសម្តែងនៅឆ្នាំ ២០១២ តាមរយៈរឿងភាគរបស់ប៉ុស្តិ៍ KBS2 ដែលមានចំណងជើងថា “My Husband Got a Family”។ ក្រោយមក គាត់បានបង្ហាញខ្លួននៅក្នុងរឿងភាគជាច្រើនដូចជា “Love in the Moonlight,” “My ID Is Gangnam Beauty,” “Vincenzo” និង “Queen