រថយន្តម៉ាក Range Rover បើកកាត់ទទឹងផ្លូវ រួចបួងចង្កូតបត់ជ្រុលទៅបុករថយន្តធុន ធំ រងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖
បុរសម្នាក់ បានបើករថយន្តម៉ាក Range rover មួយគ្រឿងឡើងកាត់ទទឹងផ្លូវ
រួចបួងចង្កូតបត់ ក៏ជ្រុលទៅបុករថយន្តធុនធំ ធ្វើដំណើរត្រង់ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរណ៍ខាងលើនេះដែរ
បានកើតឡើងកាលពីវេលាម៉ោង១០:៣០នាទីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅលើផ្លូវវេងស្រេង
សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុ
បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បានបើករថយន្តម៉ាក Range Rover ពណ៌ស មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AG-6030
ធ្វើដំណើរចេញពីផ្លូវបេតុងទិសដៅពីត្បូងទៅជើងឆ្លងកាត់ទទឹងផ្លូវ រួចបួងចង្កូតបត់ឆ្វេង
ក៏ជ្រុលទៅបុករថយន្តដឹកទំនិញធុនធំមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3B-4898 បើកបរដោយបុរសម្នាក់ធ្វើដំណើរផ្លូវត្រង់ តាមបណ្តោយផ្លូវវេងស្រេងទិសដៅពីកើតទៅលិច
ចំកាងចំហៀងខាងឆ្វេង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។
ភ្លាមនោះ
រថយន្តធុនធំ ក៏បន្តល្បឿនបើកទៅមុខ តែត្រូវសមត្ថកិច្ចតាមឃាត់បានមកកន្លែងកើតហេតុវិញ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ខណ្ឌមានជ័យ ចុះទៅដល់ធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖សាមេត