រថយន្ត SANG YONG ព្រលះអេស្កាវ៉ាទរ័ ដែលខូចចតលើទ្រូងផ្លូវបុកត្រូវទាំងជាង កំពុងជួសជុល បណ្តាលឲ្យរងរបួសធ្ងន់ស្រាលមនុស្សប្រុសស្រី០៣នាក់
កណ្តាល៖ជនរងគ្រោះរបួសធ្ងន់ស្រាលប្រុសស្រីចំនួន០៣នាក់
ត្រូវបានបញ្ជូនតាមរថយន្តសាមុយទៅមន្ទីរពេទ្យ ក្រោយជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្ត
SANG YONG ជ្រុលទៅបុកគ្រឿងចក្រអេស្កាវ៉ាទរ័ ដែលខូចចតលើទ្រូងផ្លូវ បុកត្រូវ ទាំងជាងម្នាក់
កំពុងជួសជុល បណ្តាលឲ្យរងរបួសធ្ងន់ស្រាលមនុស្សប្រុសស្រីចំនួន០៣នាក់
បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយកើតហេតុកាលពីវេលាម៉ោង១៣និង៤៥នាទី ថ្ងៃទី១៩ ខែសីហា
ឆ្នាំ២០២៦ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ 5 ចន្លោះ គីឡូម៉ែត្រលេខ 24-25
ស្ថិតក្នុងភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។
លោកវរៈសេនីយ៍ឯក
ដួង តេង អធិការនគរបាលស្រុកពញាឮ បានប្រាប់ឲ្យដឹងថានៅវេលាកើតហេតុ
មានរថយន្ដមួយគ្រឿងម៉ាកSANG
YONG ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2F-9345
មានអ្នករួមដំណើរចំនួន០២នាក់ បើកបរទិសពីត្បូង ទៅជើង។
លុះមកដល់ចំណុចកើតហេតុ
ក៏បានជ្រុលទៅបុកចំ អេស្កាវ៉ាទ័រ(មិនស្គាល់ម៉ាក) ពណ៌លឿង ដែលខូចចតនៅលើទ្រូងផ្លូវ
មានទិសដៅពីត្បូងទៅជើង បណ្ដាលអោយប៉ះត្រូវជាងម្នាក់ដែលកំពុងអង្គុយជួសជុលអេស្កាវ៉ាទ័រ
ឈ្មោះហាស់ សាមាន ភេទប្រុស
អាយុ៤៤ឆ្នាំ មានទីលំនៅក្នុងភូមិអណ្ដូងច្រុះ សង្កាត់ត្រចតទង
ក្រុងឧដុង្គម៉ែជ័យ ខេត្ដកំពង់ស្ពឺ (រងរបួសធ្ងន់)។
ក្រោយកើតហេតុ
សមត្ថកិច្ចជំនាញស្រុក បានចុះអន្តរាគមន៍បញ្ជូនជនរងគ្រោះតាមរថយន្តសង្រ្គោះបន្ទាន់ទៅមន្ទីរពេទ្យ
។ ចំណែកវត្ថុតាង រថយន្ត រងការខូចខាតធ្ងន់ និង
អេស្កាវ៉ាទរ័
រងការខូចខាតស្រាល ត្រូវសមត្ថកិច្ចយកមករក្សាទុកជាបណ្តោះអាសន្ន
នៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្ដនីតិវិធី ៕ ដោយ៖ប៉ែនឆន