ជនសង្ស័យដែលយកដបវាយក្បាលជនរងគ្រោះនៅហាងSAVAGE (សេវ-វីក)បានចូលសារភាពនិងនាំខ្លួនត្រឡប់មកពីវៀតណាមទទួលទោសតាមច្បាប់
ភ្នំពេញ៖
បន្ទាប់ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទុកពេល៤៨ម៉ោង ឲ្យជនដៃដលបង្កហិង្សាចូលខ្លួនមកសារមកទទួលទោសនោះ
នៅព្រឹកថ្ងៃទី ២៤ខែសីហាឆ្នាំ២០២៦នេះ ជនសង្ស័យ ឆេង ភារុណ ដែលប្រព្រឹត្តអំពើហិង្សា
ដោយយកដបស្រាវាយក្បាលជនរងគ្រោះ បានចូលសារភាព និង នាំខ្លួន
ត្រឡប់មកប្រទេសកម្ពុជាវិញដើម្បីទទួលទោសតាមច្បាប់។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ
និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហោះសារនៅក្នុងបណ្ដាញសង្គមឲ្យដឹងថាជនសង្ស័យឈ្មោះ
ឆេង ភារុណ កំពុងរៀបចំបែបបទឆ្លងដែនមកវិញ។ ជនខាងលើ បានត្រឡប់ដល់ព្រុំដែនម៉ោង23ជាង ដោយយប់ពេក
ត្រូវខាងមិត្តវៀតណាមផ្អាកឆ្លង។ ត្រូវឱ្យសម្រាកផ្ទះជួលជិតនោះមួយយប់ ពេលភ្លឺទើបបើកឱ្យឆ្លងដែនចូលដីខ្មែរដោយមិត្តវៀតណាមធានាមើលខុសត្រូវមិនឱ្យបាត់
)។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៣ខែសីហាឆ្នាំ២០២៦ តាមរយៈបណ្ដាញទំនាក់ទំនងសង្គម
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
បានផ្ញើសារណែនាំទៅកាន់លោក ឆេង ភារុណ ដែលប្រព្រឹត្តអំពើហិង្សា
ដោយយកដបស្រាវាយក្បាលជនរងគ្រោះ កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦នោះ
សូមលោកមានភាពក្លាហាន និងស្មារតីភ្ញាក់រលឹក ចូលខ្លួនមកទទួលខុសត្រូវចំពោះមុខច្បាប់។
ឯកឧត្តមអភិសន្តិបណ្ឌិត
ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៍បាន
ជម្រាបជូនដែរថា បន្ទាប់ពីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយលើករណីនេះ ឯកឧត្តម
បានទាក់ទងដោយផ្ទាល់ទៅកាន់ ឯ.ឧ លឿង តាមខ្វាង រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម
ដោយបានស្នើសុំកម្លាំងមានសមត្ថកិច្ចវៀតណាម សហការស្រាវជ្រាវ និងឃាត់ខ្លួនបុគ្គលនេះ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៍បាន ជម្រាបជូនជនរួមជាតិថា
ក្នុងនាមជាសេនាធិការស្នូលរបស់រាជរដ្ឋាភិបាល លើការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម
រូបឯកឧត្តមផ្ទាល់ និងក្នុងនាមក្រសួងមហាផ្ទៃ គឺដាច់ខាត មិនអនុញ្ញាតឱ្យជនល្មើស
រួមទាំងករណីប្រព្រឹត្តអំពើហិង្សាខាងលើនេះ រួចផុតពីសំណាញ់ច្បាប់ឡើយ៕ ម៉េង ធា