សូមរួមគ្នាបោះឆ្នោតគាំទ្រដល់បេក្ខភាព កញ្ញា អ៊ិន លក្ខិណា ដើម្បីជួយឱ្យកម្ពុជា មានឱកាសឈានទៅកាន់ Top 40 នៃកម្មវិធីប្រកួតសម្រស់ Miss World 2026

Entertainment • August 28, 2026
សូមរួមគ្នាបោះឆ្នោតគាំទ្រដល់បេក្ខភាព កញ្ញា អ៊ិន លក្ខិណា ដើម្បីជួយឱ្យកម្ពុជា មានឱកាសឈានទៅកាន់ Top 40 នៃកម្មវិធីប្រកួតសម្រស់ Miss World 2026

 

នេះជាពេលវេលាដ៏សំខាន់មួយបានមកដល់ សម្រាប់អ្នកគាំទ្រកម្ពុជាទាំងអស់គ្នា ខណៈ កញ្ញា អ៊ិន លក្ខិណា កំពុងតំណាងឱ្យប្រទេសកម្ពុជា នៅក្នុងកម្មវិធី Miss World 2026 ដែលកំពុងប្រារព្ធឡើងនៅប្រទេសវៀតណាម បានអំពាវនាវដល់សាធារណៈជនអ្នកស្នេហាវិស័យយបវរកញ្ញា រួមគ្នាបោះឆ្នោតដល់រូបនាង​ឱ្យបានច្រើន ព្រោះពិន្ទុនៃការបោះឆ្នោត ឡើងគុណទ្វេដង។

នៅក្នុងការប្រកួតឆ្នាំនេះ Miss World បានដាក់ចេញនូវកម្មវិធី People’s Choice – ដើម្បីឱ្យមហាជនមានសិទ្ធិបោះឆ្នោតដល់អ្នកតំណាងប្រទេសរបស់ពួកគេ ទទួលបានឱកាសឈានទៅកាន់វគ្គកំពូល Top 40, វគ្គកំពូល Top 12 និង Top 6 រូបចុងក្រោយ ដែលអនុញ្ញាតឱ្យសំឡេងគាំទ្រពីសាធារណជន ក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងដំណើរនៃការប្រកួតប្រជែងរបស់បេក្ខនារីម្នាក់ៗ។

សម្រាប់កម្ពុជា នេះគឺជាឱកាសមួយដែលយើងអាចបង្ហាញពី ការរួបរួម និងការគាំទ្ររបស់ប្រជាជនខ្មែរ ទៅកាន់ឆាកអន្តរជាតិ។






x Enlarged Image