រថយន្តម៉ាកToyota Prius បើកលឿនរ៉េចង្កូតជ្រុលទៅបុកម៉ូតូ HONG DA SCOOPY ចតចោលនៅមុខផ្ទះ រងការខូចខាតស្ទើរទាំងស្រុង
ភ្នំពេញ៖
បុរសម្នាក់ បានបើករថយន្តម៉ាកToyota Prius មួយគ្រឿងបើកក្នុងល្បឿនលឿន
ក៏រ៉េចង្កូតជ្រុលទៅបុកម៉ូតូ HONGDA SCOOPY ចតចោលនៅខាងមុខផ្ទះ
បណ្តាលឲ្យរងការខូចខាត
យ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ
បានកើតឡើងកាលពីវេលាម៉ោង១០:៣០នាទីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦
ស្ថិតនៅលើផ្លូវបេតុងក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុ
បានអោយដឹងថានៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាក Toyota Prius ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2BH-3650
ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន។
លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ
ស្រាប់តែរ៉េចង្កូតជ្រុលទៅបុកម៉ូតូម៉ាកHONG DA SCOOPY ពណ៌ស ពាក់ស្លាកលេខ
ភ្នំពេញ 1ME-2755 ដែលចតចោលនៅខាងមុខផ្ទះ
បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អ មិនបង្កអោយមានគ្រោះថ្នាក់ ដល់មនុស្ស។
ក្រោយកើតហេតុ
ភាគីម្ចាស់រថយន្ត បានសងសំណងទៅលើម៉ូតូបចំនួន៣៥០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
ដោយ៖សាមេត