រថយន្តម៉ាកToyota Prius បើកលឿនមិនប្រយ័ត្នជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ ឡើងកល់ជាប់លើរបាំងថ្ម រងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖
បុរសម្នាក់ បានបើករថយន្តម៉ាកToyota Prius មួយគ្រឿងក្នុងល្បឿនលឿនខ្វះ
ការប្រុងប្រយ័ត្ន ក៏រ៉េចង្កូតជ្រុលទៅបុកក្បាលនាគពុះចែកផ្លូវ ធ្វើឲ្យរថយន្តឡើងកល់ជាប់លើរបាំងថ្មទៅមុខលែងរួច
រងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍ខាងលើនេះដែរ
បានកើតឡើងកាលពីវេលាម៉ោង ១១ និង៥០នាទីយប់ថ្ងៃទី០៤ ខែសីហាឆ្នាំ ២០២៦
ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ចំណុច
ក្បែរនិងច្រកចូលវត្តដំបូងខ្ពស់ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីវិញ
។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ
បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាកToyota Prius ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ-
2BS-8337 បើកបរ
ដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន។
លុះពេលបើកមិដល់ចំណុចកើតហេតុខាងលើ
ក៏បានរ៉េចង្កូតជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ ធ្វើឲ្យរថយន្តឡើងកល់ជាប់លើរបាំងថ្មទៅមុខលេងរួច
ខូចខាតយ៉ាងដំណំ សំណាងល្អ មិនបង្កឲ្យគ្រោះថ្នាក់ទៅដល់មនុស្ស ហើយ ភ្លាមនោះដែរ
អ្នកបើកបរបានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុ
សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរងចាំការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖សាមេត