រថយន្តToyota Prius បើកលឿនមិនប្រយ័ត្នជ្រុលទៅបុកបង្គោលភ្លើង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖
បុរសម្នាក់ បានបើករថយន្តមួយគ្រឿង ម៉ាក TOYOTA PRIUSក្នុងល្បឿន លឿន ខ្វះការប្រុងប្រយ័ត្ន
ក៏រ៉េចង្កូតជ្រុលទៅបុកនិងបង្គោលភ្លើងយ៉ាងពេញទំហឹង
បណ្តាលឲ្យរថយន្ត
រងការខូចខាតមួយកំណាត់មុខយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ
បានកើតឡើងកាលពីវេលាម៉ោង១:៣៥នាទី ឈាន ចូលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦
ស្ថិតនៅតាមបណ្តោយផ្លូវ មុនីរ៉េត ក្នុងសង្កាត់ ស្ទឹង មានជ័យទី២ ខណ្ឌ មានជ័យ រាជធានី
ភ្នំពេញ ។
បើតាមការបញ្ជាក់ពីកន្លែងកើតហេត
បានអោយដឹងថាមុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Toyota Prius មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ
2BT-2084 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧
ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន។
លុះពេលបើកមកដល់ចំណុចកើតហេតុមិនប្រយ័ត្នក៏រ៉េចង្កូតទៅបុកបង្គោលភ្លើងយ៉ាងពេញទំហឹង
បណ្តាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ សំណាងល្អមិនមានអ្នក រងរបួសធ្ងន់ធ្ងរ ចំណែកតៃកុង ក៏បានចេញពីកន្លែងកើតហេតុផងដែរ។
ក្រោយពេលកើតហេតុ
សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ចុះមកធ្វើការវាស់វែង យករថយន្តទៅរក្សាទុករង់ចាំដោះស្រាយ នៅពេល ក្រោយ ៕ ដោយ៖សាមេត