រថយមន្តម៉ាក TOYOTA PRIUS មួយគ្រឿងបើកមិនប្រយ័ត្នជ្រុលទៅបុកបង្កាន់ដៃ ស្ពានអាកាស ៧មករា បណ្តាលអោយរថយន្ត រងការខូចខាតយ៉ាងដំណំ

National • August 27, 2026
រថយមន្តម៉ាក TOYOTA PRIUS មួយគ្រឿងបើកមិនប្រយ័ត្នជ្រុលទៅបុកបង្កាន់ដៃ ស្ពានអាកាស ៧មករា បណ្តាលអោយរថយន្ត រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាក TOYOAT PRIUS មួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតជ្រុលទៅបុកនិងបង្កាន់ដៃស្ពាន អាកាស៧មករា រងការខូចយ៉ាងដំណំ សំណាងល្អមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១០:៣០នាទីយប់ ទី២៦ សីហា ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌ ទួលគោក រាជធានី ភ្នំពេញ ។ 

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បានបើក រថយន្តម៉ាក TOYOAT PRIUS ពណ៌ស មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BV-2557 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន។

លុះពេលបើកមកដល់ចំណុចកើតហេតុខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតជ្រុលទៅបុកបង្កាន់ ដៃស្ពានអាកាស ៧មករា បណ្តាលអោយរថយន្ត រងការខូចខាតយ៉ាងដំណំ មិនអាចបន្ត ដំណើរទៅមុខ រួច ។ 

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់រួចឃាត់អ្នកបើកបរយកទៅប៉ុស្តិ៍នគរបាលសង្កាត់ទឹកល្អទី១ សួរនាំបន្ត ហើយ ក៏បានទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ក្រុង ចុះមកវាស់វែងយករថយន្តបង្កខាងលើ ទៅរក្សាទុកជាបណ្ដោះអាសន្ន រួចចាំការដោះស្រាយនៅពេលក្រោយ៕ ដោយ​៖សាមេត





 

x Enlarged Image