រថយន្តម៉ាកToyota Prius បើកគេចពីម៉ូតូ ជ្រុលទៅបុករថយន្តមួយគ្រឿង រួចបន្តទៅបុកម៉ូតូដឹកអីវ៉ាន់១គ្រឿងទៀត រងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖បុរសម្នាក់
បានបើករថយន្តម៉ាក TOYOTA
PRIUS មួយគ្រឿងបួងចង្កូតគេចពីម៉ូតូ ជ្រុលទៅបុករថយន្តម៉ាក LEXUS
NX200t ហើយ បន្តទៅបុកនិងម៉ូតូដឹកអីវ៉ាន់១គ្រឿងទៀត
រងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ
បានកើតឡើងកាលពីវេលាម៉ោង១០:១៥នាទីយប់ ទី២៦ ខែសីហា ២០២៦ ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍បឹងកក់
សង្កាត់ស្រះចក ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ។
បើតាមការបញ្ជាក់ពីកន្លែងកើតហេតុ
បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញបុរស ម្នាក់ បានបើករថយន្តម៉ាកTOYOTA PRIUS មួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2BG-1086
ធ្វើដំណើតាមបណ្តោយផ្លូវបេតុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន។
លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ
បានបួងចង្កូតគេចពីម៉ូតូ១គ្រឿងមិនចាំម៉ាក ក៏ជ្រុលទៅបុករថយន្តម៉ាកLEXUS NX200t ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AY-8099 បើកបរដោយបុរសម្នាក់ធ្វើដំណើរទិសដៅបញ្រ្ចាសគ្នាពីត្បូងទៅជើងចំពីចំហៀងខាងឆ្វេង
ផ្នែកខាងក្រោយពេញទំហឹង បណ្តាលឲ្យរថយន្ត TOYOTA PRIUS រ៉េចង្កូតទៅបុកម៉ូតូដឹកអីវ៉ាន់
១គ្រឿងទៀត រងការខូចខាត សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះមកដល់ហើយភាគីរថយន្ត TOYOTA PRIUS បានសងសំណង ទៅខាងម៉ូតូ HONDA SUPER CUP ចំនួន ៣២៥$ និង បានយករថយន្ត LEXUS NX200t ក្នុងថ្លៃជួសជុល ឲ្យវិញដើម្បីបញ្ចប់រឿង នៅទីតាំង កើតហេតុ ៕ ៖សាមេត