អបអរសាទរដល់ក្រុមទាត់នារីភ្នំពេញក្រោន បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់លីគបាល់ទាត់នារីកម្ពុជា 4សម័យកាលជាប់ៗគ្នា

ការគ្រងជើងឯកលើកទី៤ របស់ក្រុមបាល់ទាត់នារីភ្នំពេញក្រោននេះ គឺក្រោយពេលយកឈ្នះ ក្រុមបាល់ទាត់នារីវិសាខា ក្នុងលទ្ធផល៣ទល់និង០ នៅវគ្គផ្ដាច់ព្រ័ត្រ ប្រកួតនៅរាត្រីថ្ងៃទី២៧ កញ្ញ ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។
បើនិយាយពីប្រវត្តជួបគ្នា ជាមួយក្រុមបាល់ទាត់នារីវិសាខា នេះជាលើក១០ហើយ ដោយ៩ប្រកួតកន្លងមក ក្រុមនារីភ្នំពេញក្រោន ធ្លាប់យកឈ្នះ ៨ប្រកួត ចាញ់តែមួយនោះទេ ព្រមទាំងធ្លាប់បិទមិនឲ្យក្រុមនារីវិសាខាសុតចូលចំនួន ៥ប្រកួត ,សុតចូលមួយគ្រាប់ចំនួន២ប្រកួត និងសុតចូល២គ្រាប់ចំនួន១ ប្រកួត ។
ចំពោះ ក្រុមនារីវិសាខា គ្រងចំណាត់ថ្នាក់លេខ២ជើងឯករង ខណៈក្រុមបាល់ទាត់នារី ខេត្តសៀមរាបគ្រងចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះ ក្រុមបាល់ទាត់នារីព្រះខ័នរាជស្វាយរៀង ដោយបាល់ប៉េណាំងទី១១ម៉ែតកាត់សេចក្ដី ក្រោយប្រកួតស្មើគ្នា ៣ទល់និង៣ រយៈពេល៩០នាទីពេញ។



