ភ្នំពេញក្រោន បង្ហាញក្ដីរំភើបពេលដែលក្រុមអាចបង្ហាញវត្តមាននៅក្នុងពានរង្វាន់ AFC Champions League Two

ភ្នំពេញ៖ គ្រូបង្គោល Kuching City FC បានលើកឡើងថា ក្រុមបាល់ទាត់ភ្នំពេញក្រោមការដឹកនាំរបស់លោក OLEG គឺជាក្រុមខ្លាំងមួយដែលមិនអាចមើលរំលងបានទេ ព្រោះលោក ស្គាល់លោក OLEG ជាច្រើនឆ្នាំមកហើយដូច្នេះលោក ដឹងពីរបៀបដែលគាត់ដឹកនាំក្រុមច្បាស់។ លោកបានបន្ថែមថា សម្រាប់ការប្រកួតនេះ ច្បាស់ជាជក់ចិត្តព្រោះទាំងក្រុមភ្ញៀវនិងម្ចាស់ សុទ្ធសឹងតែមានភាពចង់ឈ្នះ ដូចគ្នា ។
ដោយឡែកគ្រូភ្នំពេញក្រោនវិញ ក៏បានស្គាល់ លោក អៃឌៀល ហ្សារីន សារហារ (𝗔𝗶𝗱𝗶𝗹 𝗦𝗵𝗮𝗿𝗶𝗻 𝗦𝗮𝗵𝗮𝗸) ដែលគ្រូបង្គោល Kuching City FC ច្បាស់ផងដែរថា ដោយលោកបានលើ់កឡើងថា ពេលគាត់ទៅក្រុមណា ក្រុមនោះតែងតែជោគជ័យ ហើយក្រុមដែលបានលេខ២ ក្នុងលីគកំពូលម៉ាឡេស៊ី គឺសុទ្ធតែមិនធម្មតានោះទេ ។លោក OLEG ដែលជាគ្រូបង្គោលក្លិបបាល់ទាត់ភ្នំពេញ ក្រោន ក៏បានបង្ហាញក្ដីរំភើបយ៉ាងខ្លាំង នៅពេលដែលក្រុមរបស់លោក អាចបង្ហាញវត្តមាននៅក្នុងពានរង្វាន់ AFC Champions League Two នេះ



