ប្រេនសម្លៀកបំពាក់កូនខ្មែរដែលល្បីលំដាប់អន្តរជាតិ អាល់មី ខូធ័រ (ALmée Couture) នឹងបង្ហាញវត្តមានម្ដងទៀតនៅក្នុងព្រឹត្តិការណ៍ម៉ូត នាទីក្រុងញូវយ៉ក

Entertainment • September 04, 2026
ប្រេនសម្លៀកបំពាក់កូនខ្មែរដែលល្បីលំដាប់អន្តរជាតិ អាល់មី ខូធ័រ (ALmée Couture) នឹងបង្ហាញវត្តមានម្ដងទៀតនៅក្នុងព្រឹត្តិការណ៍ម៉ូត នាទីក្រុងញូវយ៉ក

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាត Taing Sokhang។ កាលពី​ឆ្នាំ ២០២៥ កន្លង​ទៅ Sokhang បាន​នាំ​យក​សម្លៀកបំពាក់​ដ៏​ប្រណីត​ជាច្រើន​ឈុត ដើម្បី​បង្ហាញ​ឲ្យ​អន្តរជាតិ​បាន​ស្គាល់ និង​ដឹង​ឈុត​ដ៏​អស្ចារ្យ​របស់​ខ្មែរ។

ជាក់ស្ដែង​នៅ​ឆ្នាំ​នេះ ប្រេនខ្មែរ ALmée Couture ក៏​នឹង​ទៅ​ចូលរួម​លើ​ឆាក​បង្ហាញ​ម៉ូដ​លំដាប់​ពិភពលោក​ម្ដង​ទៀត​ហើយ។ ដោយ​នៅ​ខែ​កញ្ញា​នេះ Almée នឹងត្រលប់​ទៅ​កាន់​ទឹកដី​អាមេរិក​វិញ​ជាមួយ​នឹង S/S 2027 ការ​បញ្ចេញ​មតិ​ថ្មី ចក្ខុ​វិស័យ​ថ្មី និង​រឿងរ៉ាវ​ដែល​ត្រៀម​រួច​ជា​ស្រេច ដើម្បី​លាតត្រដាង។

ដោយ​នៅ​ថ្ងៃ ១២ ខែ​កញ្ញា ឆ្នាំ ២០២៦ វេលា​ម៉ោង ៦ ល្ងាចប្រេនខ្មែរ ALmée Couture នឹង​បង្ហាញ​វត្តមាន​ម្ដង​ទៀត ទីក្រុង​ញូវយ៉ក។ សម្រាប់​ម៉ូដែល​ខ្មែរ​ដែល​គ្រង​ឈុត ALmée Couture បើ​តាម​ការ​លេចឮ​គឺ​បវរកញ្ញា ផនស្រីពី កញ្ញា Sydey Marith និង Mélia Constantin ដែល​សុទ្ធសឹង​ជា​តារា​ខ្មែរ​កូន​កាត់ មាន​សមត្ថភាព​ខ្លាំង។

ប្រេនកូនខ្មែរមួយនេះ បានបង្កើតរាត្រីដ៏មានអត្ថន័យ ពោរពេញដោយទឹកចិត្តសប្បុរសធម៌ និងស្មារតីសាមគ្គីភាពក្នុងសហគមន៍ ជាមួយនឹងសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham Cambodia) និងសណ្ឋាគារ Hyatt Regency Phnom Penh មានសេចក្តីសោមនស្សរីករាយដែលបានសហការរៀបចំកម្មវិធីរាត្រីបង្ហាញម៉ូដសប្បុរសធម៌ប្រចាំឆ្នាំលើកទី ៦ ក្រោមឈ្មោះថា "Let’s Give Back" ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការ World Vision Cambodia ក្នុងការជួយដល់គ្រួសារដែលត្រូវផ្លាស់ទីលំនៅ។

ស្ថាបនិកម៉ូត ALmée Couture និង Férella Belle ព្រមទាំងតារាបង្ហាញម៉ូដទាំងអស់ ដែលបាននាំមកនូវការបង្ហាញម៉ូដដ៏ប្រណិត និងបានលះបង់ពេលវេលាព្រមទាំងទេពកោសល្យរបស់ខ្លួនយ៉ាងសប្បុរស ដើម្បីគាំទ្រដល់បេសកកម្មដ៏ល្អប្រពៃនេះ។ អ្នកច្នៃម៉ូត Férella Belle បានបើកដំណើរការសាកល្បង (soft opening) ដែលត្រូវបានប្រារព្ធឡើងយ៉ាងស្រស់ស្អាតនៅក្នុងរាត្រីដ៏ពិសេសនេះ។ យើងពិតជាមានសេចក្តីរីករាយដែលបានចែករំលែកព្រឹត្តិការណ៍ដ៏សំខាន់នេះ និងសូមជូនពរឱ្យម៉ាកយីហោនេះទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត ក្នុងដំណើរចាប់ផ្តើមជំពូកថ្មីដ៏គួរឱ្យរំភើបនេះ។

គួរ​បញ្ជាក់​ថា កាលពី​ឆ្នាំ ២០២៥ ALmée Couture ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​អ្នក​គាំទ្រ​វិស័យ Fashion ជាច្រើន​នៅ​ក្រៅ​ប្រទេស ហើយ​គ្រា​នោះ​ក៏​ជា​លើក​ដំបូង​ដែរ ដែល​កម្ពុជា​ចូលរួម​ឆាក New York Fashion Week។

ចំណែក​កាលវិភាគ​សប្ដាហ៍​ម៉ូដ​ញូវយ៉ក និទាឃ​រដូវ/រដូវ​ក្តៅ​ឆ្នាំ ២០២៧ នឹង​ប្រព្រឹត្តទៅចាប់ពីថ្ងៃ១០ ខែ​កញ្ញា ដល់​ថ្ងៃ ១៥ ខែ​កញ្ញា ឆ្នាំ ២០២៦ ដោយ​មាន​កម្មវិធី​បង្ហាញ​ម៉ូដ និង​មាន​ប្រេន​ចូលរួម​បង្ហាញ​ជិត ៧០។

  





x Enlarged Image