បុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់មុខសំយ៉ាបផ្ទះពលរដ្ឋ ចោលកូនតូច២នាក់
ភ្នំពេញ៖មានការភ្ញាក់ផ្អើលមួយ
កើតឡើងដោយប្រជាពលរដ្ឋ បានប្រទះឃើញបុរសម្នាក់ ដេកស្លាប់នៅមុខសំយ៉ាបផ្ទះពលរដ្ឋ បន្សល់ទុកនៅកូនតូចចំនួន២នាក់
បង្កឲ្យមានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាង រាយកាណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរ
បានកើតឡើងកាលពីវេលាម៉ោង១២:៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦
ចំណុចមុខផ្សារធំថ្មី ក្នុងសង្កាត់ផ្សាថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពពីស្រ្តីជាប្រពន្ធ
បានឲ្យដឹងថាបុរសរងគ្រោះជាប្តីគាត់ មានជំងឺប្រចាំកាយយូរមកហើយ។
លុះមកដល់វេលាកើតហេតុម៉ោងប្រមាណជា១២និង៣០នាទីឈានចូលថ្ងៃទី០១ ខែកញ្ញា
ស្រាប់តែបុរសរងគ្រោះមានអាការៈធ្ងន់ធ្ងរក៏ប្រកាច់ស្លាប់ភ្លាមៗតែម្តង។
ក្រោយមក
ក៏មានប្រជាពលរដ្ឋក្បែរខាងមកជួយមើល រួចរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានអោយចុះមកពិនិត្យទៅលើសព។
បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់
រួចរាយការណ៍ទៅមន្ត្រីជំនាញឲ្យចុះមកពិនិត្យទៅលើសពក្រោយពិនិត្យ រួចក៏ធ្វើកំណត់ហេតុប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖សាមេត