បុរសម្នាក់ សម្លាប់នារីជាសង្សារក្នុងបន្ទប់អាគារខុនដូរជាន់ទី១១ រួចលោតសម្លាប់ខ្លួនឯងតាមក្រោយ
ភ្នំពេញ៖
នារីម្នាក់ ត្រូវបានបុរសជាសង្សារច្របាច់កសម្លាប់នៅក្នុងបន្ទប់ខុនដូរមួយកន្លែង
ជាន់ទី១១ បណ្តាលឲ្យស្លាប់ រួចបុរសជាឃាតករនិងត្រូវជាសង្សារ បានលោតសម្លាប់ខ្លួនឯងតាមក្រោយ
បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នករស់នៅក្បែរខាង នាំគ្នារាយការណ៍ទៅសមត្ថកិច្ច ឲ្យចុះមកអន្តរាគមន៍។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរ
បានកើតឡើងកាលពីវេលាម៉ោង៧:៣០នាទីយប់ថ្ងៃទី០១ ខែកញ្ញាឆ្នាំ ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវ
៥២៤សង្កាត់បឹងកក់ទី១ ខណ្ឌ ទួលគោក ។
បើតាមការបញ្ជាក់ពីក្រុមគ្រួសានារីរងគ្រោះ
បានឲ្យដឹងថា ដោយកូនរបស់គាត់ បានរស់ នៅជាមួយបុរសជាឃាតករនិងត្រូវជាសង្សារ រយៈពេល៥ឆ្នាំមកហើយ។
ពួកគេ តែងតែមានការរកាំរកុះឈ្លោះគ្នាជាច្រើនដង លុះមកដល់វេលាកើតហេតុខាងលើ
ដោយពួកគេបានទាស់ទាញនិងឈ្លោះប្រកែកគ្នាម្តងទៀត ក៏បុរសជាឃាតករឈានដល់ច្របាច់កនារីជាសង្សារ
បណ្តាលអោយស្លាប់នៅក្នុងបន្ទប់ខុនដូរជាន់ទី១១
រួចក៏លោតមកក្រោមសម្លាប់ខ្លួនឯងតាមក្រោយ។
បន្ទាប់ពីកើតហេតុ
សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញកុសលវិច្ច័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ចុះមកពិនិត្យទៅលើសព ។ ក្រោយពិនិត្យរួចសមត្ថកិច្ចជំនាញ ធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសាររៀងៗខ្លួន
យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖សាមេត