គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកនិងរថយន្ត បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ
ភ្នំពេញ
៖ បុរសម្នាក់ បានស្លាប់នៅកន្លែងកើតហេតុភ្លាមៗ ក្រោយពេលជិះម៉ូតូ បុកនិងរថយន្តទិសដៅបញ្រ្ចាសគ្នា
ចំពីមុខយ៉ាងពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ
បានកើតឡើងកាលពីវេលាម៉ោង១:៣០ នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦
ស្ថិតនៅលើផ្លូវជាតិលេខ៤ ក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុ
បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េមួយ គ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3F-2435
បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤
ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនមធ្យម ។
លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើ
ស្រាប់តែគេឃើញមានម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីមសង់ ពណ៌ខ្មៅពាក់ស្លាកលេខ ព្រៃវែង 1H-35 41
ជិះដោយបុរសរងគ្រោះម្នាក់
ធ្វើដំណើរទិសដៅបញ្រ្ចាសគ្នាពីកើតទៅលិចក្នុងល្បឿនលឿនក៏ជ្រុលទៅបុកចំពីមុខរថយន្តយ៉ាងពេញទំហឹង
បណ្តាលឲ្យបុរសរងគ្រោះជាម្ចាស់ម៉ូតូស្លាប់ភ្លាមៗ ចំណែកអ្នកបើករថយន្ត
បានរត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីកើតហេតុ
សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់
វែងស្ទូចយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នង
ការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកសព
សមត្ថកិច្ចធ្វើកំណត់ហេតុប្រកួលឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕