នារីស្រស់ស្អាតម្នាក់ ត្រូវជនទុច្ចរិតយករូបទៅក្លែងបន្លំជាអ្នកលក់ទូរស័ព្ទ បោកប្រាស់ វីរៈកងទ័ព, នាងអំពាវនាវសមត្ថកិច្ចជួយចាត់វិធានការស្រាវជ្រាវ
(ភ្នំពេញ)៖
នារីស្រស់ស្អាតម្នាក់ ត្រូវបានជនទុច្ចរិតលួចយករូបភាពទៅដាក់តាំងលើ Profile ដោយក្លែងបន្លំជាអ្នកលក់ទូរស័ព្ទ
រួចធ្វើសកម្មភាពបោកប្រាស់វីរៈកងទ័ពម្នាក់។
ម្ចាស់រូបពិតប្រាកដ
ក្រោយឃើញការចែកចាយអំពីករណីអ្នកលក់ទូរស័ព្ទបោកប្រាស់វីរៈកងទ័ព នៅថ្ងៃទី៦ ខែកញ្ញា
ឆ្នាំ២០២៦នេះ បានចេញមកបញ្ជាក់ថាខ្លួន ក៏ជាជនរងគ្រោះ ដែលត្រូវគេក្លែងបន្លំលួចយករូបទៅប្រើប្រាស់ដូចគ្នា
ហើយ ករណីបោកប្រាស់កងទ័ពនោះ មិនពាក់ព័ន្ធជាមួយនាងនោះឡើយ។
នាង
បានបញ្ជាក់នៅលើគណនីពិតប្រាកដយ៉ាងដូច្នេះថា «នាងខ្ញុំម្ចាស់រូបពិត
សូមជម្រាបជូនសាធារណៈជនឲ្យបានជ្រាបថា នាងខ្ញុំត្រូវបានជនឆបោកយករូបភាពទៅប្រើប្រាស់
ក្លែងបន្លំដាក់ Profile រួចទៅធ្វើសកម្មភាពបោកប្រាស់អ្នកដទៃ
ពិសេស បោកប្រាស់ វីរៈកងទ័ពម្នាក់ ក្នុងរូបភាពលក់ទូរស័ព្ទ។
នាងខ្ញុំសូមបញ្ជាក់ថា
កន្លងទៅ នាងខ្ញុំធ្លាប់បានបង្ហោះម្ដងរួចមកហើយ ថា មានជនឆបោក
លួចយករូបនាងខ្ញុំទៅប្រើប្រាស់ ហើយ ពេលនេះ ក៏លេចចេញករណីបោកប្រាស់វីរៈកងទ័ពម្នាក់។
ករណីនេះ គឺមិនពាក់ព័ន្ធជាមួយនាងខ្ញុំដែលជាសាមីខ្លួនម្ចាស់រូបនោះទេ។
នាងខ្ញុំសូមអំពាវនាវសមត្ថកិច្ចពាក់ព័ន្ធមេត្តាជួយស្រាវជ្រាវ និងតាមស្វែងរកជនឆបោក
នោះ ដើម្បីមកទទួលខុសត្រូវចំពោះមុខច្បាប់ ព្រោះករណីនេះក៏ប៉ះពាល់ដល់រូបនាងខ្ញុំដែល
ជាបុគ្គលស្អាតស្អំដូចគ្នា»។
សូមជម្រាបថា
ករណីឆបោកតាមប្រព័ន្ធអនឡាញមួយករណីទៀត ត្រូវបានរាយការណ៍ មកថា ជនរងគ្រោះជាវីរកងទ័ពដែលកំពុងបំពេញភារកិច្ចនៅជួរមុខ
បានទិញទូរស័ព្ទដៃ តាមអនឡាញ ប៉ុន្តែក្រោយពីបានផ្ទេរប្រាក់ទៅឱ្យអ្នកលក់រួច
ស្រាប់តែត្រូវបានប្លុកការ ទំនាក់ទំនង និងមិនអាចទាក់ទងអ្នកលក់បានទៀត។
តាមការរៀបរាប់របស់ជនរងគ្រោះ
បានឱ្យដឹងថា ដំបូងឡើយ រូបគាត់បានឃើញការផ្សព្វ ផ្សាយលក់ទូរស័ព្ទដៃតាមបណ្ដាញសង្គម
ហើយបានទាក់ទងទៅកាន់អ្នកលក់ ដើម្បីសួរ ព័ត៌មាន និងព្រមព្រៀងទិញ។
បន្ទាប់ពីអ្នកលក់ផ្ដល់ព័ត៌មានសម្រាប់ផ្ទេរប្រាក់
ជនរងគ្រោះ ក៏បានបាញ់លុយតាមការណែនាំ ប៉ុន្តែអ្វីដែលធ្វើឱ្យជនរងគ្រោះខកចិត្ត
និងសង្ស័យថាត្រូវបានឆបោក គឺក្រោយ ពេលទទួលបានប្រាក់
អ្នកលក់បានប្លុកការទំនាក់ទំនងរបស់គាត់ ហើយបាត់ដំណឹង
មិនបានផ្ញើទូរស័ព្ទដៃតាមការសន្យាឡើយ។
ជនរងគ្រោះ
បានស្នើសុំឱ្យសមត្ថកិច្ចពាក់ព័ន្ធជួយស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់
ដើម្បីស្វែងរកអ្នកប្រព្រឹត្ត និងទប់ស្កាត់ករណីឆបោកតាមអនឡាញ ដែលកំពុងកើតមាន ជាបន្តបន្ទាប់៕
(ហ្វ្រេស)