ជាងសាឡន ត្រូវប្រុសស្នេហ៍យកខ្នើយខ្ទប់មុខនិងច្របាច់កសម្លាប់ សង្ស័យប្លន់យក គ្រឿងអលង្ការ និង ម៉ូតូគេចខ្លួនបាត់

National • September 08, 2026
ជាងសាឡន ត្រូវប្រុសស្នេហ៍យកខ្នើយខ្ទប់មុខនិងច្របាច់កសម្លាប់ សង្ស័យប្លន់យក គ្រឿងអលង្ការ និង ម៉ូតូគេចខ្លួនបាត់

 

ភ្នំពេញ៖ នារីជាងសាឡនម្នាក់ ត្រូវបានឃាតករម្នាក់ដែលជាសង្សារ យកខ្នើយខ្ទប់មុខ និង ច្របាច់កសម្លាប់ ប្លន់យកគ្រឿងអលង្ការ និង ម៉ូតូម៉ាកហុងដាឃ្លីក១គ្រឿង ជិះគេចខ្លួន បាត់ស្រមោល ។ ឃាតកម្មនេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១និង៣០នាទី ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦នៅចំណុចផ្ទះលេខ១២ ផ្លូវបេតុង ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

   ជនសង្ស័យជាឃាតករ ឈ្មោះ បាន សម្បត្តិ ភេទប្រុស អាយុប្រហែល៣៤ឆ្នាំ គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវ។ ចំណែកជនរងគ្រោះឈ្មោះ ប្រាក់ ម៉ាលិស ភេទស្រី អាយុ៣៤ មុខរបរ ជាងអ៊ុតសក់ ទីលំនៅផ្ទះកើតហេតុខាងលើ។

តាមព័ត៌មាន បានឲ្យដឹងថានៅមុនពេលកើតហេតុ ដោយសារតែទាក់ទងកូនស្រីមិនបាន , ស្ត្រីជាម្ដាយ ក៏បានធ្វើដំណើរទៅផ្ទះកន្លែងកើតហេតុ បានចាក់សោរឡើងទៅបន្ទប់ឡាវ តឿ ស្រាប់តែប្រទះឃើញកូនស្រី ត្រូវបានគេសម្លាប់ រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ច បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។

   តាមស្ត្រីជាម្ដាយ បានឲ្យដឹងថាកូនស្រីរបស់ខ្លួនជាស្ត្រីមេម៉ាយ ដោយលែងលះប្ដី ប្រហែល ជាង១០ឆ្នាំមកហើយ និង មានកូនស្រីម្នាក់។ រយៈពេលប្រហែលមួយឆ្នាំនេះ កូនស្រី មានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ឈ្មោះ បាន សម្បត្តិ ភេទប្រុស អាយុប្រហែល៣៤ឆ្នាំ ជាអ្នកខេត្តកំពត ហើយមិននឹកស្មានថាកូនស្រីត្រូវសង្សាររបស់ខ្លួនសម្លាប់បែបនេះ។ ទាក់ទិននិងឃាតកម្មនេះ គេមានការសង្ស័យថាជាករណីប្លន់យកគ្រឿងអលង្ការនិងម៉ូតូមួយគ្រឿង ព្រោះបន្ទាប់ពីភ្ញាក់ផ្អើលម៉ូតូនិងគ្រឿងអលង្ការមួយចំនួនបានបាត់ ហើយ គេឃើញជនដៃដល់ដែលជាសង្សារបានជិះម៉ូតូគេចខ្លួនបាត់។ បន្ទាប់ពីភ្ញាក់ផ្អើល សមត្ថកិច្ច ជំនាញក៏បានចុះទៅត្រួតពិនិត្យកន្លែងកើតហេតុនិងសាកសព។

តាមការត្រួតពិនិត្យលោក វេជ្ជបណ្ឌិត ជាង រ៉េន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា នារីរងគ្រោះស្លាប់ដោយខ្ទប់ដង្ហើម ជាឃាតកម្មខ្ទប់ច្រមុះ មាត់ ៕ ម៉េង ធា






x Enlarged Image