ជិះម៉ូតូពេលយប់ងងឹតមិនប្រយត្ន័ ជ្រុលទៅបុករបងថ្មបន្លាលួស ជាប់កស្លាប់ដោយខ្លួនឯង

National • September 09, 2026
ជិះម៉ូតូពេលយប់ងងឹតមិនប្រយត្ន័ ជ្រុលទៅបុករបងថ្មបន្លាលួស ជាប់កស្លាប់ដោយខ្លួនឯង

កណ្តាល៖ គួឲ្យសង្វេគជាពន់ពេកដែលបុរសជាជនរងគ្រោះម្នាក់ បានជិះម៉ូតូនៅពេលយប់ងងឹត មិនប្រយត្ន័បានជ្រុលទៅបុករបងថ្មបន្លាលួស ជាប់កស្លាប់ដោយខ្លួនឯង ហើយហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២០និង០០នាទីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចលើផ្លូវបេតុង ស្ថិតក្នុងភូមិស្វាយជ្រំ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

     លោកវរៈសេនីយ៍ទោ រស់ បាលីន អធិការនគរបាលក្រុងអរិយក្សត្រ បានប្រាប់ឲ្យដឹងថា៖នៅមុនវេលាកើតហេតុបន្តិច មានម៉ូតូ០១គ្រឿងម៉ាក HONDA WAVE ពណ៌ខៀវគ្មានស្លាកលេខបើកបរដោយឈ្មោះ ទេស ភា ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅក្នុងភូមិ បារាជ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្កាល បើកបរពីទិសខាងជើងទៅត្បូង ក្នុងពេលយប់មេឃងងឹត ។ ពេលមកដល់ចំណុចកើតហេតុក៏បានជ្រុលចង្កូតទៅ បុកបង្គោលរបងថ្មបន្លាលួសព្រំដី មុតជាប់ត្រឹមក បណ្តាលឲ្យស្លាប់បាត់បង់ជីវិត។

        ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តារាគមន៍ទំនាក់ទំនងទៅសាច់ញាតិមក ទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូរបស់ជនរងគ្រោះ រងការខូចខាតស្រាល ត្រូវបានយកមករក្សាទុកនៅជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលសង្កាត់ស្វាយជ្រំ ។ សមត្ថកិច្ច បានដាក់សេចក្តីសន្និដ្ធានបឋមថាគ្រោះថ្នាក់នេះ បណ្តាលមកពីជនរងគ្រោះបើកបរ ខ្វះការប្រុងប្រយត្ន័នៅពេលយប់ងងឹតមិនបានពិនិត្យស្ថានភាពផ្លូវ៕ដោយ​៖ប៉ែន​ឆន 





 

x Enlarged Image