អគ្គិភ័យឆាបឆេះនៅសង្កាត់ជ្រោយចង្វារ បណ្ដាលឲ្យផ្ទះចំនួន២ខ្នង រងការខូចខាតទាំង ស្រុងនិងមួយខ្នងទៀត ឆេះរោលខូចជញ្ជាំងមួយចំនួន
ភ្នំពេញ៖
ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង រួមនិងសម្ភារៈមួយចំនួន ត្រូវបានអគ្គិភ័យឆាបឆេះ
យ៉ាងសន្ធោសន្ធៅ និងឆេះរោលជញ្ជាំងខូចខាតផ្ទះមួយខ្នងទៀត។
ហេតុការណ៍អគ្គិភ័យខាងលើនេះដែរ
បានកើតឡើងនៅវេលាម៉ោង ៥និង៥៧នាទីល្ងាច
ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ស្ថិតនៅ ចំណុច
ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បើយោងតាមសាក្សីនៅកន្លែងកើតហេតុ
បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ ភ្លើង បានឆាបឆេះចេញពីផ្ទះធ្វើអំពីដែកប្រក់ស័ង្កសី
យ៉ាងសន្ធោសន្ធៅ ហើយ ភ្លើងបានបន្តឆាបឆេះរាលដាលទៅផ្ទះធ្វើអំពីឈើលើ ថ្មក្រោមក្បែរៗគ្នាយ៉ាងសន្ធោសន្ធៅ
។
ភ្លាមនោះ
កម្លាំងនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញ
បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ២៤ គ្រឿងទៅជួយអន្តរាគមន៍បាញ់ពន្លត់នៅក្នុងហេតុការណ៍នោះ។
ក្រោយពីកម្លាំងជំនាញបាញ់ពន្លត់ចប់
ឃើញថាប្រើប្រាស់រថយន្តអស់ចំនួន ១៩ គ្រឿង ទើបរលត់ទៅវិញជាស្ថាពរ ក្នុងនោះដែរ មិនមានអ្នកស្លាប់និងរបួសនោះទេ
ពោលគឺខូចខាតតែផ្ទះនិងសម្ភារៈមួយចំនួនធំ។ ចំពោះមូលហេតុនៃការឆេះ សមត្ថកិច្ចជំនាញ នឹងធ្វើការស្រាវជ្រាវនៅពេលក្រោយ៕
ដោយ ៖សាមេត