បុរសម្នាក់ ជិះម៉ូតូលឿនបត់ឆ្លងផ្លូវជ្រុលទៅបុករថយន្តធ្វើដំណើរមកត្រង់ បណ្តាលឲ្យដួល បោកក្បាលស្លាប់ភ្លាមៗ
ភ្នំពេញ៖បុរសម្នាក់
បានស្លាប់នៅនិងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ក្រោយពេលជិះម៉ូតូលឿនបត់ឆ្លងផ្លូវមិនប្រយ័ត្នជ្រុលទៅបុកចំពីមុខចំហៀងខាងឆ្វេងរថយន្តម៉ាក
MG ដែលធ្វើដំណើរមកត្រង់ យ៉ាងពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ
បានកើតឡើងកាលពីវេលាម៉ោង ១០:១៥នាទីយប់ ត្រូវនិងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦
ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៥៩៨ ក្នុងសង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌ ឬស្សីកែវ
រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកើតហេតុ
បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បាន បើករថយន្តម៉ាក MG ពណ៌ស មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ
2BT-4828 ធ្វើដំណើរ តាមម្ដាយផ្លូវលេខ 598
ទិសដៅពីត្បូងទៅជើង។
លុះពេលបើកមកដល់ត្រង់ចំណុចកើតហេតុផ្លូវបំបែកជាបួន
ស្រាប់តែគេឃើញមានម៉ូតូមួយគ្រឿងទៀត ម៉ាកSUZUKI LET’S ពាក់ផ្លាកលេខភ្នំពេញ
1HX-5322 ជិះដោយបុរសរងគ្រោះម្នាក់ធ្វើដំណើរទិសដៅបញ្ច្រាសគ្នាពីជើងទៅត្បូងក្នុងល្បឿនលឿន
រួចក៏បានបត់ឆ្វេងឆ្ពោះទៅផ្លូវបេតុងមួយខ្សែ ក៏ជ្រុលទៅបុកចំពីមុខរថយន្តចំហៀងខាងឆ្វេង បណ្តាលឲ្យជនរងគ្រោះជាម្ចាស់ម៉ូតូ ស្លាប់ភ្លាមៗ។
ចំណែកម្ចាស់រថយន្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួន។
ក្រោយកើតហេតុខាងលើ
សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
រង់ចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុ
ប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាម ប្រពៃណី៕ ដោយ៖សាមេត