បុរសជនជាតិចិនម្នាក់ជិះម៉ូតូលឿន រអិលដួលបោកក្បាលនិងផ្លូវស្លាប់ភ្លាមៗ

National • September 16, 2026
បុរសជនជាតិចិនម្នាក់ជិះម៉ូតូលឿន រអិលដួលបោកក្បាលនិងផ្លូវស្លាប់ភ្លាមៗ


ភ្នំពេញ៖បុរសជនជាតិចិនម្នាក់ បានស្លាប់នៅនិងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូម៉ាក YAMAHA ក្នុងល្បឿនលឿន ក៏រអិលដួលបោក្បាលនៅនិងផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ១:៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវ ព្រះនរោត្តម ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញបុរសរង គ្រោះជាជនជាតិចិនម្នាក់ជិះម៉ូតូ១គ្រឿងម៉ាក YAMAHពាក់ផ្លាកលេខ ភ្នំពេញ 1DB-4473 ជិះម្នាក់ឯងធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តមក្នុងល្បឿនលឿន។

លុះពេលជិះមកដល់ចំណុចកើតហេតុស្រាប់តែរអិលដួល បណ្ដាលឲ្យបោកក្បាលនៅនិងផ្លូវស្លាប់ភ្លាមៗ ចំណែកឯម៉ូតូវិញ អូសទៅមុខជាច្រើនមែន។ ភ្លាមនោះប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ឃើញ ក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌ ដូនពេញ បានចុះទៅដល់ទីតាំង ដើម្បីធ្វើការវាស់វែង និង យកម៉ូតូទៅរក្សាទុកជាបណ្ដោះ អាសន្ន។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើលិខិតប្រគល់ជូនសាច់ញាតិ ដើម្បី យកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ​៖សាមេត​







x Enlarged Image