ថ្នាក់ដឹកនាំកីឡា មហាផ្ទៃ ជូនដំណើរកីឡាករ-កីឡាការិនីការ៉ាតេជម្រើសជាតិកម្ពុជា ទៅចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី

Sports • September 17, 2026
ថ្នាក់ដឹកនាំកីឡា មហាផ្ទៃ ជូនដំណើរកីឡាករ-កីឡាការិនីការ៉ាតេជម្រើសជាតិកម្ពុជា ទៅចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី

ភ្នំពេញ៖ យប់ថ្ងៃទី១៦ ខែកញ្ញា ឯកឧត្តម ឧត្តមសេនីយ៍ឯក សែត វណ្ណាសិទ្ធ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានទទួលការងារពិនិត្យលើប្រតិភូ-ប្រតីភូរង៦ប្រភេទកីឡា បានអញ្ជើញជូនដំណើរ នាអាកាសយានដ្ឋានអន្តរជាតិតេជោ ដល់មន្ត្រីអាជ្ញាកណ្តាលអន្តរជាតិ និងកីឡាករ-កីឡាការិនីការ៉ាតេជម្រើសជាតិកម្ពុជា និងជាអត្តពលិកក្រសួងមហាផ្ទៃ រួមមាន៖ កញ្ញា ជា ថារី អាជ្ញាកណ្តាល-ចៅក្រមអន្តរជាតិ កីឡាករ ឆេង ច័ន្ទដារ៉ារតនៈ កីឡាករ ហូ ហេង កីឡាករ ថេង គឹមឈា និងកីឡាករ ជ្រុន វិរៈបុត្រ ដើម្បីចេញទៅចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី លេីកទី២០ ឆ្នាំ២០២៦ (The 20th Asian Games 2026) នៅប្រទេសជប៉ុន៕




 

x Enlarged Image