ស្រ្តីម្នាក់ ចុះទៅលេងទឹក រួចលប់មុខរអិលជើងធ្លាក់ចូលទៅក្នុងទន្លេ បណ្តាលឲ្យលង់ស្លាប់
ភ្នំពេញ៖
ភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈប្រជាពលរដ្ឋ បានប្រទះឃើញសពស្រ្តីម្នាក់អណ្តែត
ក្បែច្រាំងទន្លេ ក្រោយស្រ្តីរងគ្រោះចុះទៅលេងទឹករួចលប់មុខរអិលជើងធ្លាក់ចូលក្នុងទន្លេ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ
បានកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីថ្ងៃត្រង់ ត្រូវនឹងថ្ងៃទី ២១ខែកញ្ញាឆ្នាំ ២០២៦
ស្ថិតនៅលើផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញរាជធានីភ្នំពេញ។
តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ
បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះវ័យប្រមាណជា៤៦ឆ្នាំ
បានមកអង្គុយលេងនៅក្បែរច្រាំងទន្លេ។ ក្រោយមក ក៏ស្រ្តីរងគ្រោះដើរចុះតាមជណ្ដើរទៅក្រោម
រួចឱនយកដៃក្បង់ទឹកយកមកលប់មុខ។
ភ្លាមនោះស្រាប់តែរអិលជើងធ្លាក់ចូលទៅក្នុងទន្លេលិចទៅក្រោមតែម្ដង។
លុះបានប៉ុន្មានម៉ោងក្រោយមក នៅខែថ្ងៃដដែលសពស្រ្តីខាងលើ បានអណ្តែតមកក្បែច្រាំងទន្លេ រួចប្រជាពលរដ្ឋនៅក្បែរនោះ
នាំគ្នាជួយស្រង់លើកមកលើគោកហើយនាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យ។
បន្ទាប់ពីកើតហេតុខាងលើ
សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញកុសលវិច្ច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ចុះមកដល់ពិនិត្យទៅលើសពក្រោយពិនិត្យ រួចដោយស្ត្រីរងគ្រោះស្លាប់ដោយសារលង់ទឹក រួចក៏ធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារ
យកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖សាមេត