ជនសង្ស័យម្នាក់ ធ្វើសកម្មភាពឆក់ទូរសព្ទពីនារីរងគ្រោះ បានសម្រេច ហើយ ជិះរត់គេច ជ្រុលទៅ បុកម៉ូតូប្រជាពលរដ្ឋ កំពុងធ្វើដំណើរតាមផ្លូវ បណ្ដាលឲ្យដួល ត្រូវពលរដ្ឋ ឃាត់ខ្លួនបាន ប្រគល់អោយសមត្ថកិច្ច
ភ្នំពេញ៖ជនសង្ស័យម្នាក់ជិះម៉ូតូឌ្រីមសង់ធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់
បានសម្រច ហើយ ជិះរត់គេចខ្លួបតែរត់មិនរួច ក៍ត្រូវជនរងគ្រោះ ជិះដេញតាមស្រែកចោរៗ
ធ្វើឲ្យជន សង្ស័យ ភ័យស្លន់ស្លោ ជិះទៅបុកម៉ូតូប្រជាពលរដ្ឋមួយគ្រឿង
ធ្វើដំណើរនៅពីមុខបណ្តាល ឲ្យដួល ត្រូវពលរដ្ឋ ឃាត់បាន ប្រគល់អោយសមត្ថកិច្ច ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទី
យប់ថ្ងៃទី១៧ខែ កញ្ញា ឆ្នាំ២០២៦ ចំនុចផ្លូវ បេតុង កែងផ្លូវ ២០០២ ក្នុងសង្កាត់
អូបែកក្អម ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា
នៅមុនពេលកើតហេតុ គេឃើញនារី រងគ្រោះ បានជិះម៉ូតូម៉ាក ហុងដា ស្តុបពី ពណ៌ខ្មៅ មិនចាំស្លាកលេខ
ជិះម្នាក់ឯងធ្វើ ដំណើរតាមបណ្ដោយផ្លូវបេតុង កាត់ទទឹង ក្រោយផ្សារទំនើប មីតថោន
ទិសដៅពីត្បូងទៅ ជើង ដោយបានលើកទូរសពកទនិយាយបណ្តើរ គាប់ជួនស្រាប់តែគេឃើញមានបុរសជា
ជនសង្ស័យម្នាក់ បានជិះម៉ូតូម៉ាក ហុងដា ឌ្រីម ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JL-1770
ជិះមកពីក្រោយ ក៏ធ្វើសកម្មភាពឆក់ទូរសព្ទពីនារី រងគ្រោះបានសម្រេច ហើយ ជិះរត់គេចក្នុងល្បឿនលឿន។
ភ្លាមនោះ ក៍ត្រូវបាននារីរងគ្រោះ ជិះដេញតាមពីក្រោយស្រែក ចោរៗ ធ្វើឲ្យជនសង្ស័យ
ភ័យស្លន់ស្លោ បានជិះជ្រុលទៅបុកម៉ូតូ ប្រជាពលរដ្ឋមួយគ្រឿង បណ្តាលឲ្យដួលម៉ូតូ
ក៍ត្រូវពលរដ្ឋ ឃាត់ខ្លួនបាន និង យកទូរស័ព្ទរបស់នារីរងគ្រោះ បានមកវិញ ផងដែរ ។
បន្តិចក្រោយមក
ក៍មានសមត្ថកិច្ចមូលដ្ឋាន បានចុះទៅកន្លែងកើតហេតុ ក៏បានធ្វើការ ឃាត់ខ្លួនជនសង្ស័យ
ក៏ដូចជា នារីរងគ្រោះ យកទៅសួរ នាំនិងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ នគរបាលរដ្ឋ
អូបែកក្អម ដើម្បីឲ្យសមត្ថកិច្ច ចាត់ការតាមនិតិវិធីច្បាប់ទៅជនសង្ស័យ ផងដែរ ៕ ដោយ៖
សាមេត