ឃាតករដៃឆៅ បានយកកាំបិតផ្គាក់កាប់ទៅលើមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកគូលែន នៃខេត្តព្រះវិហារ លោកវរៈសេនីយ៍ត្រី ចាន់ ស៊ី បានរងរបួសធ្ងន់ធ្ងរ

National • September 30, 2026
ឃាតករដៃឆៅ បានយកកាំបិតផ្គាក់កាប់ទៅលើមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកគូលែន នៃខេត្តព្រះវិហារ លោកវរៈសេនីយ៍ត្រី ចាន់ ស៊ី បានរងរបួសធ្ងន់ធ្ងរ


ព្រះវិហារ៖មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកគូលែន នៃខេត្តព្រះវិហារ លោកវរៈសេនីយ៍ត្រី ចាន់ ស៊ី បានរងរបួសធ្ងន់ធ្ងរ ដោយសារបុរសកំណាចម្នាក់ ដែលជាជនសង្ស័យ កាន់កាំបិតផ្គាក់លបលួចចូលផ្ទះរបស់ជនរងគ្រោះ ហើយ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ ដែលកំពុងដេកក្នុងអង្រឹង។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាប្រហែលម៉ោង៥ជាង ល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ។ ជនដៃដល់មានឈ្មោះលាង វសនា អាយុ៣៧ឆ្នាំ រស់នៅភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។

ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចនគរបាលស្រុកគូលែន បានតាមគ្របួចជាប់ជនដៃដល់ រួចនាំខ្លួនមកសាកសួនៅអធិការដ្ឋាននគរបាលស្រុកគូលែន ដើម្បីកសាងសុំណុំរឿងតាមនិតិវិធីច្បាប់និងបញ្ជូនទៅតុលាការផងដែរ៕






x Enlarged Image