អ្នកដឹកជញ្ជូនម្នាក់ជិះម៉ូតូទាក់ដៃចង្កូត ដួល ត្រូវរថយន្តមន្ទីរសាធារណការមកពីក្រោយ កិនបែកក្បាលស្លាប់តាមផ្លូវ៦០ម៉ែត្រ
ភ្នំពេញ៖
បុរសម្នាក់ជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន WOW NOW ម្នាក់ ត្រូវរថយន្តរបស់
មន្ទីរសាធារណៈការរាជធានីភ្នំពេញ កិនបែកក្បាលស្លាប់នៅហ្នឹងកន្លែង ខណៈពេលដែលជិះម៉ូតូទាក់ដៃចង្កូតគ្នាដួល
ហើយ រថយន្តនោះ មកពីក្រោយ។
ហេតុការណ៍គ្រោះថ្នាក់នេះ
បានកើតឡើងកាលពីវេលាម៉ោង ២និង១០នាទីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវ
៦០ម៉ែត្រមុខផ្សារទំនើបអ៊ីអន៣ ស្ថិតក្នុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ
រាជធានីភ្នំពេញ ។ ជនរងគ្រោះត្រូវបានគេស្គាល់ អត្តសញ្ញាណឈ្មោះ អុម ថុនសិដ្ឋ អាយុ
២៥ឆ្នាំ មានមុខរបរ ជាបុគ្គលិកដឹកជញ្ជូន (Delivery) ឱ្យក្រុមហ៊ុន WOW
NOW ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនកើតហេតុ
ជនរងគ្រោះបើកបរម៉ូតូមួយគ្រឿងក្នុង ទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវ ៦០ម៉ែត្រ ។
លុះមកដល់ចំណុចគ្រោះថ្នាក់ ម៉ូតូរបស់ជនរងគ្រោះ បានទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត
(មិនស្គាល់ម៉ាក និងស្លាកលេខ) បណ្តាលឱ្យដួលទៅលើទ្រូងផ្លូវ ។ ស្របពេលនោះ មានរថយន្តបែនដឹកដី
មួយគ្រឿង បើកបរស្របទិសគ្នាមកពីខាងក្រោយ បានកិនចំក្បាលជនរងគ្រោះ បណ្តាលឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗតែម្តង ៕ ម៉េង ធា