ឯកឧត្តមអភិបាលខេត្តស្វាយរៀង ផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើស ស្គែមអនឡាញដល់សារព័ត៌មានជាតិ និងអន្តរជាតិ ចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់ នៅអតីតទីតាំងកាស៊ីណូកាឡាក់ស៊ី ក្រុងបាវិត

National • September 22, 2026
ឯកឧត្តមអភិបាលខេត្តស្វាយរៀង ផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើស ស្គែមអនឡាញដល់សារព័ត៌មានជាតិ និងអន្តរជាតិ ចំនួនប្រមាណ៣៩អង្គភាព ចុះពិនិត្យផ្ទាល់ នៅអតីតទីតាំងកាស៊ីណូកាឡាក់ស៊ី ក្រុងបាវិត

 

ស្វាយរៀង៖នៅរសៀលថ្ងៃទី២១ ខែកញ្ញា 2026 ‎ឯ.ឧ ប៉េង ពោធិ៍សា អភិបាលនៃគណៈ អភិបាលខេត្តស្វាយរៀង បានជួបជាមួយក្រុមការងារអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចុះពិត្យអតីតទីតាំង មជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅទីតាំង កាស៊ីណូ ហ្គោលឌិនហ្គាឡាក់ស៊ី នៅក្រុងបាវិត។

ក្នុងឱកាសនោះ ឯកឧត្តម បានផ្តល់កិច្ចសម្ភាសស្តីពីការបង្រ្កាបបទល្មើសអនឡាញនៅទីតាំងការស៊ីណូ Golden galaxy ដល់អ្នកសារព័ត៌មានជាតិ និង អន្តរជាតិ សរុបចំនួន ៣៩អង្គភាព​ ក្រោយពេលត្រូវបានអាជ្ញាធរមានសមត្ថកិច្ច បើកប្រតិបត្តិការស្រាវជ្រាវ និង ឈានទៅដល់ការបង្ក្រាបបទល្មើសបច្ចេកវិទ្យា (បទល្មើសអនឡាញ) យ៉ាងក្តៅគគុក នាពេលកន្លងមក។

ឯកឧត្តម បានធ្វើការពន្យល់និងបទបង្ហាញយ៉ាងលម្អិតជូនដល់តំណាងអ្នកសារព័ត៌មាន ជាតិនិងអន្តរជាតិ អំពីវិធានការផ្លូវច្បាប់ កិច្ចប្រតិបត្តិការស្រាវជ្រាវ ការចុះឆែកឆេរ ក៏ដូចជា លទ្ធផលជាក់ស្តែងនៃការទប់ស្កាត់និងបង្រ្កាបសកម្មភាពខុសច្បាប់នានាដែលបានកើតឡើង នៅក្នុងទីតាំងកាស៊ីណូខាងលើ​ ក៏ដូចជាទីតាំងនានាផ្សេងៗទៀតក្នុងភូមិសាស្ត្រ ខេត្តស្វាយរៀងក្រោយបង្ក្រាបបាន​ និងបន្តធ្វើសព្វថ្ងៃដោយគ្មានការលើកលែងឡើយ ។

‎ការផ្តល់កិច្ចសម្ភាសន៍​ និង ចុះពិនិត្យទីតាំងជាក់ស្តែងដែលបានបង្រ្កាប រួចជូនអ្នកសារព័ត៌មាននាពេលនេះ គឺជាការបង្ហាញអំពីភាពស្មោះត្រង់ តម្លាភាពនិងការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋបាលខេត្តស្វាយរៀង ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់បទល្មើសឆបោក តាមប្រព័ន្ធអនឡាញ ល្បែងស៊ីសងខុសច្បាប់ និងការជួញដូរមនុស្ស ដើម្បីធានានូវ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់មុខមាត់របស់ប្រទេសជាតិនៅលើ ឆាកអន្តរជាតិ៕






x Enlarged Image