រថយន្តស៊ីទែនដឹកប្រេងសាំងបុកជាមួយម៉ូតូសង់ បណ្តាលឱ្យស្លាប់ស្ត្រីជាប្រពន្ធ រងរបួស បុរសជាប្តី នៅលើផ្លូវជាតិលេខ៤

National • September 25, 2026
រថយន្តស៊ីទែនដឹកប្រេងសាំងបុកជាមួយម៉ូតូសង់ បណ្តាលឱ្យស្លាប់ស្ត្រីជាប្រពន្ធ រងរបួស បុរសជាប្តី នៅលើផ្លូវជាតិលេខ៤

កំពង់ស្ពឺ៖ ស្រ្តីជាប្រពន្ធបានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ រីឯបុរសជាប្តីបានរងរបួសធ្ងន់ ខណៈដែលជិះម៉ូតូឌុបគ្នា ហើយត្រូវបានបុក ជាមួយរថយន្តធុនធំដឹកស៊ីទែនប្រេងសាំងមួយគ្រឿងពេញទំហឹង បង្កឱ្យមានការភ្ញាក់ ផ្អើលដល់អ្នកធ្វើដំណើរ និងសមត្ថកិច្ច។

ហេតុការណ៍រថយន្តស៊ីទែនដឹកប្រេងសាំងបុកជាមួយម៉ូតូ បណ្តាលឱ្យមានមនុស្សស្លាប់ និង របួស បានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីព្រលប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២៦ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥២ ទៅលេខ៥៣ ត្រង់ចំណុច ភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកសំរោងទង បាននិយាយឱ្យដឹងថានៅមុនពេលកើតហេតុ មានរថយន្ដ១ គ្រឿងម៉ាកហ៊ីណូ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3A-3253 សណ្ដោងរ៉ឺម៉កស៊ីទែន (គ្មានប្រេង) ពាក់ផ្លាកលេខភ្នំពេញ 4A-7816 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ និងអាសយដ្ឋាន បាន(រត់គេចខ្លួនក្រោយពេលកើតហេតុរួច) រថយន្តខាងលើបានបើកបរ តាមបណ្តោយផ្លូវជាតិលេខ៤ ពីទិសខាងលិចទៅទិសខាងកើត ។

លុះពេញធ្វើដំណើរមកដល់ចំណុចកលតហេតុខាងលើបានបុកជាមួយម៉ូតូ ១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០២៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1MJ-4887 អ្នកបើកបរ ឈ្មោះ ឡុង ចាន់មករា ភេទប្រុស អាយុ២២ឆ្នាំ ឌុបប្រពន្ធឈ្មោះ ណុប ធានាគា អាយុ២០ឆ្នាំ រស់នៅក្នុងភូមិកណ្ដោលដុំ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរស្របទិសគ្នា បណ្ដាលឱ្យស្លាប់ស្ត្រីជាប្រពន្ធ ពេលបញ្ជូនទៅ សង្គ្រោះ នៅមន្ទីរពេទ្យ រងរបួសបុរសជាប្តី។

នគរបាលស្រុកសំរោងទង បានបន្តឱ្យដឹងទៀតថា ក្រោយកើតហេតុនគរបាល បានចុះ ធ្វើការវាស់វែង រថយន្តរងការខូចខាត កំរិតស្រាល ចំណែកម៉ូតូរងការខូចខាត តិចតួច។

ចំណែកវត្ថុតាងទាំង២គ្រឿង នគរបាលបានអូសយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល រដ្ឋបាល កាហែង បណ្តោះអាសន្ន រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕ប៊ុនធឿន




 

x Enlarged Image