ពានយុវជនរដូវកាលថ្មី លទ្ធផលគួរឲ្យចាប់អារម្មណ៍មិនអាចមើលរំលងបាន

Sports • September 25, 2026
ពានយុវជនរដូវកាលថ្មី លទ្ធផលគួរឲ្យចាប់អារម្មណ៍មិនអាចមើលរំលងបាន
ការប្រកួតបាល់ទាត់ពានរង្វាន់ខេមបូឌានលីគយុវជន អាយុក្រោម ១៦ឆ្នាំ ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី២៤ កញ្ញ ២០២៦ នេះ បួនគូបានធ្វើការប្រកួតប្រជែងគ្នា យ៉ាងស្វិតស្វាញ ដោយគូទី១ យុវជនអាយុក្រោម១៦ឆ្នាំព្រះខ័នរាជស្វាយរៀង បានប្រកួតស្មើគ្នា ០ទល់និង០ ជាមួយយុវជនអាយុក្រោម១៦ឆ្នាំវិសាខា ដែលការប្រកួតបានធ្វើឡើងនៅទីលានហ្វឹកហាត់ព្រៈខ័នរាជស្វាយរៀង មហាវិថី ឈ្នះៗ រាជធានីភ្នំពេញ។
គូទី២ក្រុមយុវជនសាលាកីឡាបាល់ទាត់ជាតិ បានប្រកួតចាញ់ក្រុមយុវជនក្លិបបាល់ទាត់ភ្នំពេញក្រោន ក្នុងលទ្ធផល០ទល់និង៥ នៅទីលានមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិ បាទី ។
គូទី៣ ក្រុមយុវជនក្លិបបាល់ទាត់បឹងកេត ប្រកួតចាញ់ក្រុមយុវជនក្លិបបាល់ទាត់ អាយអេសអាយដង្កោសែនជ័យ ក្នុងលទ្ធផល០ទល់និង១ នៅទីលានហ្វឹកហាត់បឹងកេត ហាធីច ព្រែកឯងរាជធានីភ្នំពេញ។
និងគូទី៥ នៅទីលានមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ស្តាតចាស់ ក្រុមម្ចាស់ផ្ទះយុវជនកងយោធពលខេមរភូមិន្ទ ប្រកួតស្មើគ្នាជាមួយក្រុមយុវជនសាលាតម្រង់ទិសខេត្តកំពង់ឆ្នាំង ក្នុងលទ្ធផល ១ទល់និង១។
ដោយឡែកនៅរសៀលថ្ងៃដដែលនោះ ប្រកួតនៅវេលាម៉ោង៣រសៀល គូទី១ យុវជនអាយុក្រោម១៨ឆ្នាំព្រះខ័នរាជស្វាយរៀង បានប្រកួតចាញ់ យុវជនអាយុក្រោម១៨ឆ្នាំវិសាខា ក្នុងលទ្ធផល ១ទល់និង៦ ដែលការប្រកួតបានធ្វើឡើងនៅទីលានហ្វឹកហាត់ព្រៈខ័នរាជស្វាយរៀង មហាវិថី ឈ្នះៗ រាជធានីភ្នំពេញ។
គូទី២ក្រុមយុវជនសាលាកីឡាបាល់ទាត់ជាតិ បានប្រកួតឈ្នះ ក្រុមយុវជនក្លិបបាល់ទាត់ភ្នំពេញក្រោន ក្នុងលទ្ធផល៦ទល់និង២ នៅទីលានមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិ បាទី ។
គូទី៣ ក្រុមយុវជនក្លិបបាល់ទាត់បឹងកេត ប្រកួតស្មើជាមួយក្រុមយុវជនក្លិបបាល់ទាត់ អាយអេសអាយដង្កោសែនជ័យ ក្នុងលទ្ធផល១ទល់និង១ នៅទីលានហ្វឹកហាត់បឹងកេត ហាធីច ព្រែកឯងរាជធានីភ្នំពេញ។

និងគូទី៥ នៅទីលានមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ស្តាតចាស់ ក្រុមម្ចាស់ផ្ទះយុវជនកងយោធពលខេមរភូមិន្ទ ប្រកួតស្មើគ្នាជាមួយក្រុមយុវជនអាយុក្រោម១៨ ឆ្នាំ MOI កំពង់ដេវា ក្នុងលទ្ធផល ២ទល់និង២។






 

x Enlarged Image