ជនសង្ស័យពីរនាក់ប្រដាប់ដោយកាំបិត ចូលទៅកាប់យុវជនមួយក្រុម បណ្តាលឲ្យរងរបួសរួចប្លន់យកទូរស័ព្ទមួយគ្រឿងបានសម្រេច

National • September 04, 2026
ជនសង្ស័យពីរនាក់ប្រដាប់ដោយកាំបិត ចូលទៅកាប់យុវជនមួយក្រុម បណ្តាលឲ្យរងរបួសរួចប្លន់យកទូរស័ព្ទមួយគ្រឿងបានសម្រេច

ភ្នំពេញ៖ យុវជនមួយក្រុមជាអ្នកបើករកស៊ីចាក់សាក់ ត្រូវបានជនសង្ស័យមានគ្នាចំនួនពីរនាក់ជិះម៉ូតូមួយគ្រឿងប្រដាប់ដោយដាវ ចូលទៅកាប់ប្រហារដល់ក្នុងផ្ទះ បណ្ដាលឲ្យម្នាក់រងរបួស រួចកាប់បំផ្លាញម៉ូតូចំនួន ២គ្រឿងនិងប្លន់យកទូរស័ព្ទ iPhone 14 pro max មួយគ្រឿងទៀត បានសម្រេច រត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤:០០នាទីទៀបភ្លឺឈានចូលថ្ងៃទី០៤ ខែកញ្ញាឆ្នាំ២០២៦ចំណុចក្បែរផ្សារព្រៃទាស្ថិតនៅក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ប្រភពពីជនរងគ្រោះ បានអោយដឹងថា មុនពេលកើតហេតុ ពួកគេបានសម្រាកពីការចាក់សាក់អោយភ្ញៀវ រួចនាំគ្នាមកអង្គុយលេងនៅខាងមុខផ្ទះ។ ក្រោយមក ក៏នាំគ្នាចូលទៅខាងក្នុង រៀបនឹងទាញទ្វារបិតចូលសម្រាក ស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់ជិះម៉ូតូ១គ្រឿងមិនស្គាល់ម៉ាក ប្រដាប់ដោយដាវ ចូលមកកាប់ដល់ក្នុងផ្ទះតែម្តង និង កាប់បំផ្លាញម៉ូតូចំនួន២គ្រឿងនិងប្លន់យកទូរសព្ទម៉ាក iPhone 14 pro max មួយគ្រឿងបានសម្រេចហើយក្រុមជនសង្ស័យ ក៏បានជិះគេចខ្លួនតែម្តងទៅ។ ចំណែកឯជនរងគ្រោះត្រូវប្រមាណជា២ទៅ៣ ដាវចំខ្នង និងជើង បណ្តាលឲ្យរងរបួសផងដែរ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលសង្កាត់កាកាបទី២ ចុះមកដល់រួចនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងដើម្បីតាមស្រាវជ្រាវឃាត់ជក្រុមជនសង្ស័យខាងលើយកមកចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖សាមេត

 





 

x Enlarged Image