រថយន្តកុងតឺន័រមួយគ្រឿងបើកបុកម៉ូតូពីក្រោយ រួចកិនពីលើជនរងគ្រោះ បណ្តាលឲ្យស្លាប់យ៉ាងតន្ធត់
ភ្នំពេញ៖
យុវជនម្នាក់ បានស្លាប់នៅហ្នឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម
ក្រោយពេលជិះម៉ូតូចេញពីលេងផ្ទះបងប្អូនហើយជិះត្រឡប់ទៅផ្ទះខ្លួនវិញ ក៏ត្រូវរថយន្តកុងតឺន័រ
បើកបុកពីក្រោយ បណ្ដាលឲ្យដួលរួចកិនចំក្បាល ចំណែករថយន្តកុងតឺន័រ បន្តល្បឿនបើករត់គេចខ្លួន
តែត្រូវបានសមត្ថកិច្ចឃាត់បានវិញ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ
បានកើតឡើងកាលពីវេលាម៉ោង ៥:៣០នាទី ល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ស្ថិតនៅលើផ្លូវជាតិលេខ
៤ សង្កាត់កំបូល ខណ្ឌ កំបូល រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីកន្លែងកើតហេតុ
បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញយុវជនរង គ្រោះ
ជិះម៉ូតូមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1MV-2571 ជិះម្នាក់ឯង ធ្វើដំណើរតាម
បណ្ដោយផ្លូវជាតិលេខ ៤ ទិសដៅពីកើតទៅលិច ។
លុះពេលជិះមកដល់ចំណុចកើតហេតុខាងលើ
ស្រាប់តែគេឃើញមានរថយន្តកុងតឺន័រ មួយគ្រឿងមិនចាំស្លាកលេខធ្វើដំណើរមកពីក្រោយស្របទិសគ្នាពីកើតទៅលិចក្នុងល្បឿនលឿន
ក៏ជ្រុលទៅបុកម៉ូតូពីក្រោយបណ្តាលឲ្យដួល រួចកិនចំក្បាលជនរងគ្រោះ បណ្តាលឲ្យបែកខួរស្លាប់ភ្លាមៗ
។ រថយន្ត ក៏បានបន្តល្បឿនបើកគេចខ្លួនតែត្រូវសមត្ថកិច្ចតាមប្រដេញឃាត់បាន ទាំងរថយន្ត
និងតៃកុង។
បន្ទាប់ពីកើតហេតុ
សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្តបង្ក និង ម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាតធីភ្នំពេញជាបន្តអាសន្នរង់ចាំការដោះស្រាយនៅពេលក្រោយ។ចំណែកសមត្ថកិច្ច
ក៏បានធ្វើប្រហែលប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖សាមេត