រថយន្តមិនស្គាល់ម៉ាក បើកលឿនទៅបុកម៉ូតូពីក្រោយ បណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាង អាណោចអាធ័ម
ភ្នំពេញ៖បុរសម្នាក់
បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក្រោយពេលបើកម៉ូតូដឹកប្រហិតត្រីយកទៅឲ្យម៉ូយនៅខាងព្រែកព្នៅ
ក៏ត្រូវបានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បើកលឿនមកបុកពីក្រោយម៉ូតូ ប៉ើងជនរងគ្រោះទៅបោកនិងបង្គោលភ្លើង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ
បានកើតឡើងកាលពីវេលាម៉ោង1:30នាទីរំលងអាធ្រាតឈានចូលថ្ងៃទី29 ខែកញ្ញា ឆ្នាំ2026
ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ 5 សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីកន្លែងកើតហេតុ
បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញបុរសរង គ្រោះជិះម៉ូតូមួយគ្រឿងម៉ាក PG-1
ពាក់ស្លាកលេខភ្នំពេញ 1LF-3781 ធ្វើដំណើរតាម បណ្ដោយផ្លូវជាតិលេខ5 ទិសដៅពីត្បូងទៅជើង គោលបំណងដឹកប្រហិតត្រីចេញពីភ្នំពេញ
ម្តុំចតុមុខឆ្ពោះទៅខាងផ្សារព្រែកព្នៅ ។
លុះពេលជិះមកដល់ចំណុចកើតហេតុ
ស្រាប់តែគេឃើញមានរថយន្តមិនស្គាល់ម៉ាកមួយ គ្រឿង ពណ៌ខ្មៅមិនចាំស្លាកលេខ ធ្វើដំណើរមកពីក្រោយស្របទិសគ្នាពីត្បូងទៅជើងក្នុង
ល្បឿនលឿនក៏ជ្រុលទៅបុកពីក្រោយម៉ូតូពេញទំហឹងប៉ើង ទៅបោកផ្ទប់បង្គោលភ្លើង
ស្លាប់យ៉ាងអាណោចអាធ័ម ចំណែករថយន្តបង្ក បន្តល្បឿនបើកគេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីកើតហេតុ
សមត្ថកិច្ចមូលដ្ឋាននិងមន្ត្រីជំនាញចរាចរណ៍ ចុះមកដល់វាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវជាបណ្ដោះអាសន្ន
។
ចំណែកឯសព សមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅបុណ្យតាមប្រពៃណី។ រីឯរថយន្តបង្ក សមត្ថកិច្ចជំនាញ នឹងធ្វើការតាមស្រាវជ្រាវដើម្បីឃាត់យកមកចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖សាមេត