ទើបរៀបការជាង២ខែជិះម៉ូតូឌុបគ្នាមកភ្នំពេញ ត្រូវរថយន្តកិនស្លាប់នារីជាប្រពន្ធ

National • September 30, 2026
ទើបរៀបការជាង២ខែជិះម៉ូតូឌុបគ្នាមកភ្នំពេញ ត្រូវរថយន្តកិនស្លាប់នារីជាប្រពន្ធ

ភ្នំពេញ៖នារីម្នាក់ទើបតែរៀបការបានជាង២ខែ ប្តីឌុបមកភ្នំពេញយកអីវ៉ាន់ ជួបរឿង អកុសល ត្រូវរថយន្ត១គ្រឿងម៉ាកLAND ROVER  DEFENDER បុកពីក្រោយ បណ្ដាលឲ្យធ្លាក់ ហើយ រថយន្តដឹកទំនិញ១គ្រឿងទៀតទៅដល់កិន ស្លាប់យ៉ាងអាណោចអាធ័ម​ ។

ហេតុគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ៣ ជិតវត្តស្លែង ស្ថិតនៅភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះជាប្រពន្ធដែលស្លាប់បាត់បង់ជីវិតខាងលើនោះឈ្មោះ សឿង ចន្ធី អាយុ៤២ឆ្នាំ ចំណែកបុរសជាប្ដីឈ្មោះង៉ែត កុយ អាយុ៤៣ឆ្នាំ អ្នកទាំង២ រស់នៅក្នុងភូមិទឹកក្រហម ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត ដែលទើបរៀបការបានជាង២ខែ។តាមសាក្សីបានអោយដឹងថាមុនពេលកើតហេតុ នារីរងគ្រោះបានជិះម៉ូតូ១គ្រឿង ម៉ាក ហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1 AX-4693 ឌុបប្រពន្ធចេញពីផ្ទះនៅឯ ខេត្តកំពត មករាជធានីភ្នំពេញ ដើម្បីយកអីវ៉ាន់ដែលបងប្អូននៅក្រៅប្រទេសផ្ញើមកឲ្យ ។

ពេលធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងមកជើង ។ លុះពេលមកដល់ម្តុំវត្តស្លែង ក៏មានរថយន្ត១គ្រឿងម៉ាកLAND ROVER  DEFENDER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BT-5577 បុកពីក្រោយម៉ូតូ បណ្តាលឲ្យនារីជាប្រពន្ធ ធ្លាក់ពីលើម៉ូតូ ហើយ គាត់ជ្រុលទៅមុខច្រើនម៉ែត្រទើបដួល។ ស្របពេលនោះ ក៏មានរថយន្ត ដឹកទំនិញ១គ្រឿងទៀត ពណ៌ស លាយខៀវ ពាក់ផ្លាកលេខ ភ្នំពេញ3D-7242 បើកបរ ស្របគ្នា មកដល់កិនស្ត្រី ជាប្រពន្ធ បណ្ដាលឲ្យនាងស្លាប់បាត់បង់ជីវិតភ្លាមៗតែម្ដង។ភ្លាមនោះ រថយន្តនិងអ្នកបើកបរ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីចាត់ការតាមច្បាប់ ៕ម៉េង ធា 







x Enlarged Image