អបអរសាទរជ័យជម្នះជាប្រវត្តិសាស្ត្ររបស់យោធិន លន បញ្ញា របស់កីឡាកងទ័ពកម្ពុជា

Sports • September 14, 2026
 អបអរសាទរជ័យជម្នះជាប្រវត្តិសាស្ត្ររបស់យោធិន លន បញ្ញា របស់កីឡាកងទ័ពកម្ពុជា

 ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ និងមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះ យោធិន លន បញ្ញា ដែលបានទទួលជ័យជម្នះក្នុងព្រឹត្តិការណ៍ K-1 World MAX 2026 នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។


ជ័យជម្នះនេះបានធ្វើឱ្យយោធិន លន បញ្ញា ក្លាយជាកីឡាករខ្មែរដំបូងគេដែលទទួលបានជ័យជម្នះលើសង្វៀនលំដាប់ពិភពលោក K-1 នៅប្រទេសជប៉ុន និងបាននាំមកនូវកិត្តិយសដ៏ឧត្តុង្គឧត្តមជូន កងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ និងព្រះរាជាណាចក្រកម្ពុជាទាំងមូល។

ជោគជ័យដ៏ត្រចះត្រចង់នេះ បានបង្ហាញពីស្មារតីអង់អាចក្លាហាន វិន័យ ការតស៊ូ និងសមត្ថភាពដ៏ខ្ពង់ខ្ពស់របស់យោធិន-កីឡាករកម្ពុជា ព្រមទាំងរួមចំណែកលើកកម្ពស់កិត្យានុភាពគុនខ្មែរ និងទង់ជាតិកម្ពុជាឱ្យកាន់តែលេចធ្លោលើឆាកអន្តរជាតិ។

សូមជូនពរ យោធិន លន បញ្ញា បន្តទទួលបានជោគជ័យថ្មីៗបន្ថែមទៀត និងដណ្តើមកិត្តិយសជូនកងយោពលខេមរភូមិន្ទ និងជាតិមាតុភូមិជាបន្តបន្ទាប់។







x Enlarged Image