ក្រុមបាល់ទាត់នារីសៀមរាបអេហ្វស៊ី បំបែកកំណត់ត្រា ដោយបញ្ចប់ចំណាត់ថ្នាក់លេខ៣

Sports • September 30, 2026
ក្រុមបាល់ទាត់នារីសៀមរាបអេហ្វស៊ី បំបែកកំណត់ត្រា ដោយបញ្ចប់ចំណាត់ថ្នាក់លេខ៣

 ការប្រកួតបាល់ទាត់ពានរង្វាន់លីគនារី ឆ្នាំ២០២៦ បានបិទបញ្ចប់ហើយ បន្ទាប់ពីដំណើរការចាប់ពីថ្ងៃទី២៥ ខែមេសា ដល់ថ្ងៃទី២៧ ខែកញ្ញា។ ក្នុងនោះក្រុមកីឡាការិនីភ្នំពេញក្រោន បានឈ្នះពានរង្វាន់នេះ ៤ឆ្នាំជាប់គ្នា បើគិតតាំងពីឆ្នាំ២០២១ ហើយក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ លីគនារីកម្ពុជា ត្រូវបានខកខាន។

នៅវគ្គផ្ដាច់ព្រ័ត្រ ក្រុមកីឡាការិនីភ្នំពេញក្រោន បានយកឈ្នះក្រុមបាល់ទាត់នារីវិសាខា ក្នុងលទ្ធផល ៣ទល់នឹង០ កាលពីយប់ថ្ងៃទី២៧ ខែកញ្ញា ចុងសប្ភាហ៍កន្លងទៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
រីឯជ័យលាភីលេខ៣វិញ បានទៅលើក្រុមបាល់ទាត់នារីខេត្តសៀមរាបអេហ្វស៊ី ដោយបានយកឈ្នះក្រុមកីឡាការិនីព្រះខ័នរាជស្វាយរៀង ដោយលទ្ធផលប្រកួតពេញម៉ោង ៣ទល់នឹង៣ ឈានដល់បាល់កាត់សេចក្ដី១១ម៉ែត្រ ក្នុងលទ្ធផល៣ទល់និង២។
បើត្រឡប់ទៅការប្រកួតពានរង្វាន់លីគនារី កាលពីឆ្នាំ២០២៥ ក្រុមបាល់ទាត់នារីសៀមរាបអេហ្វស៊ី បានចំណាត់ថ្នាក់លេខ៧ ដែលខ្វះតែមួយលេខទៀតប៉ុណ្ណោះ នឹងត្រូវយាមបាតតារាង។ ៥រដូវកាលផ្សេងទៀត ក្នុងលីគនារីកម្ពុជា ក្រុមបាល់ទាត់នារីសៀមរាបអេហ្វស៊ី ក៏ធ្វើមិនបានល្អផងដែរ។
ប៉ុន្តែដោយសារមានការរៀបចំពង្រឹងក្រុមសារជាថ្មី និងទើបក្រុមបាល់ទាត់នារីសៀមរាបអេហ្វស៊ី បានឈានដល់ចំណាត់ថ្នាក់លេខ៣ ដែលជាឳកាស និងកំលាំងចិត្ត សម្រាប់ត្រៀមនារដូវកាលក្រោយៗទៀត ក្នុងការប្រជែងយកជើងឯកតាមក្ដីប្រាថ្នារបស់ខ្លួន។






x Enlarged Image