ថ្នាក់ដឹកនាំកីឡាមហាផ្ទៃ ទទួលស្វាគមន៍អត្តពលិកមកពីប្រកួតនៅក្រៅប្រទេស
ភ្នំពេញ៖ ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានចាត់លោកឧត្តមសេនីយ៍ទោ អ៊ាន សុភ័ក្ត្រ ប្រធានអង្គភាពរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ អញ្ជើញមកទទួលដំណើរមកដល់របស់កីឡាករគុនខ្មែរក្រសួងមហាផ្ទៃ នាអាកាសយានដ្ឋានអន្តរជាតិតេជោ ចំនួន៣រូប វិលត្រលប់ពីការប្រកួតគុនខ្មែរនៅទីក្រុង Auckland ប្រទេស New Zealand។
សូមជម្រាបជូនថា លទ្ធផលនៃការប្រកួតកីឡាគុនខ្មែរ របស់កីឡាករក្រសួងមហាផ្ទៃ នៅប្រទេស New Zealand គឺឈ្នះ២ និងចាញ់១ រួមមាន៖
១. កីឡាករ ទិត សោភ័ណ្ឌ ផ្តួលកីឡាកររបស់ New Zealand DAMON MAIREROA នៅទឹកទី១
២. កីឡាករ សួន ចាន់នី ឈ្នះពិន្ទុកីឡាកររបស់ New Zealand LENNOX STOCKMAN
៣. កីឡាករ សែម ណាង (ឡុង សំណាង) ចាញ់ពិន្ទុកីឡាកររបស់ New Zealand KHAYDEN TAOA៕