បុរសម្នាក់ ជិះម៉ូតូមិនប្រយ័ត្នជ្រុលទៅបុករបាំងថ្ម បណ្ដាលអោយដួលរងរបួសធ្ងន់

National • September 22, 2026
បុរសម្នាក់ ជិះម៉ូតូមិនប្រយ័ត្នជ្រុលទៅបុករបាំងថ្ម បណ្ដាលអោយដួលរងរបួសធ្ងន់

 

ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដឹកយកទៅសង្គ្រោះភ្លាមៗ ក្រោយពេលជិះម៉ូតូមិនប្រយ័ត្នជ្រុលទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវអូសទៅមុខជាច្រើនម៉ែត្រ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង 11:30 នាទីយប់ថ្ងៃទី21 ខែកញ្ញា ឆ្នាំ2026 ស្ថិតនៅលើផ្លូវសហព័ន្ធរុស្ស៊ីក្នុងសង្កាត់កាកាបទី1 ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាហុងដាឌ្រីមសង់ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1HE-0440 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន។

លុះពេលជិះមកដល់ចំណុចកើតហេតុមិនប្រយ័ត្នជ្រុលទៅបុករបាំងថ្មពុះចែកផ្លូវបណ្ដាល ឲ្យដួល ត្រូវក្បាលឈាមហូពេញផ្លូវ រងរបួសធ្ងន់។ ពេលនោះ ពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ឃើញ ក៏នាំគ្នាទាក់ទងទៅរថយន្តសាមុយឲ្យមកដឹកយកជនរងគ្រោះទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ ក៏បានចុះមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យជាបណ្ដោះអាសន្ន រង់ចាំទាក់ទងរកសាច់ញាតិដើម្បីមកទទួលយកម៉ូតូនៅពេលក្រោយ៕ ដោយ​៖សាមេត






x Enlarged Image