ថ្នាក់ដឹកនាំកីឡាប៉ូលីស ចុះជួបក្រុមកីឡាករ ដែលកំពុងប្រមូលផ្តុំហ្វឹកហាត់ នៅទីលានមាត់ទន្លេក្រុងតាខ្មៅ

នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម
ឧត្តមសេនីយ៍ទោ ហ៊ាម ជាវហេង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
និងជាប្រធានទទួលដឹកនាំ និងពិនិត្យលើប្រតិភូ-ប្រតិភូរង
ដែលទទួលជួយការងារសមាគមកីឡា១១ប្រភេទ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ
ប្រតិភូ ប្រតិភូរង គ្រូបង្វឹក-គ្រូជំនួយ និងកីឡាករ-កីឡាការិនី នៃសមាគមកីឡាទូកក្រសួងមហាផ្ទៃ
ដែលកំពុងប្រមូលផ្តុំហ្វឹកហាត់ នៅទីលានមាត់ទន្លេក្រុងតាខ្មៅ ខេត្តកណ្តាល។



