រថយន្តកូរ៉េ បើកលឿនឆ្លងកន្លងផ្លូវជ្រុលទៅបុកចំពីមុខម៉ូតូ បណ្ដាលឲ្យនារីម្នាក់ស្លាប់

National • September 23, 2026
រថយន្តកូរ៉េ បើកលឿនឆ្លងកន្លងផ្លូវជ្រុលទៅបុកចំពីមុខម៉ូតូ បណ្ដាលឲ្យនារីម្នាក់ស្លាប់

 

ភ្នំពេញ៖នារីម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធម្មក្រោយពេលជិះម៉ូតូចេញពី ធ្វើការត្រឡប់ទៅផ្ទះត្រូវរថយន្តកូរ៉េមួយគ្រឿងបើកលឿនឆ្លងកន្លងផ្លូវជ្រុលទៅបុកចំពីមុខ ម៉ូតូយ៉ាងពេញទំហឹង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧:១៥នាទីយប់ថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០២៦ស្ថិតនៅលើផ្លូវ២០០៤ ក្នុងសង្កាត់កាកាបទី១ ខណ្ឌ ពោធ៍សែនជ័យ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីកន្លែងកើតហេតុ បានអោយដឹងថាមុនពេលកើតហេតុ គេឃើញនារីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាប៊ីត ពណ៌ក្រហមលាយសរពាក់ស្លាកលេខ ភ្នំពេញ 1ID-1758 ជិះម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវ២០០៤ ទិសដៅពីជើងទៅត្បូង។

លុះពេលជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានរថយន្តកូរ៉េដឹកទំនិញមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2M-0100 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ទិសដៅបញ្ច្រាសគ្នាពីត្បូងទៅជើងក្នុងល្បឿនលឿនឆ្លងគន្លងផ្លូវ ក៏ជ្រុលទៅបុកម៉ូតូចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យនារីរងគ្រោះជាម្ចាស់ម៉ូតូបោកខ្ទប់ និង រថយន្តស្លាប់ភ្លាមៗ ចំណែកអ្នកបើករថយន្តបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួន ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ ចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកជាបណ្ដោះអាសន្ន។ ចំណែកឯសព សមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ​៖សាមេត






x Enlarged Image