ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជួបសួរសុខទុក្ខកីឡាការ៉ាតេដូ ត្រៀមប្រកួតកម្មវិធី អន្តរជាតិ

Sports • September 14, 2026
ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជួបសួរសុខទុក្ខកីឡាការ៉ាតេដូ ត្រៀមប្រកួតកម្មវិធី អន្តរជាតិ
ភ្នំពេញ៖ ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានចាត់ឯកឧត្តម ឧត្តមសេនីយ៍ឯក សែត វណ្ណាសិទ្ធ អគ្គលេខាធិការរង និងជាប្រធានទទួលការងារពិនិត្យលេីប្រតិភូ-ប្រតីភូរង៦ប្រភេទកីឡា និងលោកវរសេនីយ៍ឯក តាន់ វ័ន្តឆពណ្ណឬទ្ធិ ប្រធានអង្គភាពសវនកម្មផ្ទៃក្នុង និងជាអនុប្រធាន បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខដល់ប្រតិភូ-ប្រតិភូរង គ្រូបង្វឹក-គ្រូជំនួយ និងកីឡាករ-កីឡាការិនីជម្រើសជាតិការ៉ាតេកម្ពុជា និងជាអត្តពលិកក្រសួងមហាផ្ទៃ ព្រមទាំងយុវជនថ្នាល ដែលកំពុងហ្វឹកហាត់នៅមជ្ឈមណ្ឌលអភិវឌ្ឍធនធានកីឡាជាតិកម្ពុជា ដើម្បីត្រៀមចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី លេីកទី២០ ឆ្នាំ២០២៦ (The 20th Asian Games 2026) នៅប្រទេសជប៉ុន និងកីឡាជាតិ លេីកទី៥ ឆ្នាំ២០២៦ នៅកម្ពុជា។

នាឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តមអគ្គលេខាធិការរង ប្រធានទទួលការងារ បាននាំយកនូវប្រសាសន៍ផ្តាំផ្ញេីសួរសុខទុក្ខ និងលើកទឹកចិត្តរបស់ឯកឧត្តម អគ្គលេខាធិការ ជូនដល់សមាគមកីឡាការ៉ាតេក្រសួងមហាផ្ទៃ ដែលកំពុងបំពេញភារកិច្ចដឹកនាំការហ្វឹកហាត់ជាប្រចាំរបស់អត្តពលិកខ្លួនផងដែរ៕

 



x Enlarged Image