ប្រធានក្រុមសន្តិសុខឯកជនរបស់ក្រុមហ៊ុនអភិវឌ្ឍន៍កោះនរា សុំទោសជាសាធារណៈនិងបានបញ្ឍប់សន្តិសុខដែលបានចាប់ម្ជូរពីក្មេង
ភ្នំពេញ៖
បន្ទាប់ពីមានការរិះគន់នៅក្នុងបណ្ដាញសង្គមពីសកម្មភាពរបស់សន្តិសុខក្រុមហ៊ុនអភិវឌ្ឍន៍កោះនរា
ចាប់ដកហូតបញ្ជូនពីក្មេង ព្រមទាំងយកម្ជូរអស់៤កញ្ចប់ រដ្ឋបាលខណ្ឌច្បារអំពៅក៏បានធ្វើការស្រាវជ្រាវនិងចាត់វិធានការដោយអញ្ជើញប្រធានសន្តិសុខ
មកធ្វើការបំភ្លឺនិងសុំទោសជាសាធារណៈ។
តាមសេចក្តីប្រកាសព័ត៌មានស្តីពីចំណាត់ការលើបុគ្គលិកសន្តិសុខឯកជនរបស់ក្រុមហ៊ុនអភិវឌ្ឍន៍នររបស់រដ្ឋបាលខណ្ឌច្បារអំពៅ
បានឲ្យដឹងថា រដ្ឋបាលខណ្ឌច្បារអំពៅ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ
និងសាធារណជនជ្រាបថា៖នាយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ មានសារព័ត៌មាន
និងបណ្តាញផ្សព្វផ្សាយសង្គមផ្សេងៗ បានចុះផ្សាយពាក់ព័ន្ធករណីការដកហូតយកផ្លែឈើស្រស់(ម្ជូរ)របស់ក្មេងប្រុសម្នាក់ដែលដើរលក់ដូរចល័តនៅតំបន់អភិវឌ្ឍន៍កោះនរា
ដោយបុគ្គលិកសន្តិសុខឯកជនរបស់ក្រុមហ៊ុនអភិវឌ្ឍន៍កោះនរា ។
នៅព្រឹកថ្ងៃទី៣១
ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌច្បារអំពៅ
បានអញ្ជើញអ្នកគ្រប់គ្រងក្រុមហ៊ុនអភិវឌ្ឍន៍កោះនរា មកបំភ្លឺពាក់ព័ន្ធនិងករណីបាតុភាព ដែលបានកើតឡើងបង្កដោយបុគ្គលិកសន្តិសុខឯកជន
របស់ក្រុមហ៊ុនអភិវឌ្ឍន៍កោះនរា ទទួលបានលទ្ធផលដូចខាងក្រោម៖
១-
ប្រធានក្រុមសន្តិសុខឯកជនរបស់ក្រុមហ៊ុនអភិវឌ្ឍន៍កោះនរា បានទទួលស្គាល់ករណីការដក
ហូតយកផ្លែឈើស្រស់(ម្ជូរ)របស់ក្មេងប្រុសម្នាក់ដែលដើរលក់ដូរចល័តនៅតំបន់អភិវឌ្ឍន៍កោះនរា
គឺប្រព្រឹត្តដោបានបញ្ឍប់យសន្តិសុខឯកជនរបស់ក្រុមហ៊ុនពិតប្រាកដមែន
មិនពាក់ព័ន្ធនឹងកម្លាំងសណ្តាប់ធ្នាប់ របស់រដ្ឋបាលខណ្ឌច្បារអំពៅនោះទេ
និងបានធ្វើការសូមទោសជាសាធារណៈអំពីសកម្មភាព
ដែលបានកើតមានឡើងខុសពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន។
២-
ក្រុមហ៊ុនអភិវឌ្ឍន៍កោះនរា បានអនុវត្តទណ្ឌកម្មដោយបណ្តេញចេញបុគ្គលជាសន្តិសុខឯកជន
ដែលបានប្រព្រឹត្តិកំហុសឆ្គងពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន។
៣- ក្រុមហ៊ុនអភិវឌ្ឍន៍កោះនរា បានធានាចេញថ្លៃ
និងរ៉ាប់រងសំណងរាល់ការខូចខាតទាំងស្រុងជូន ដល់ក្មេងប្រុសខាងលើ។
៤- ក្រុមហ៊ុនអភិវឌ្ឍន៍កោះនរា
បានសន្យាថាថ្ងៃក្រោយពុំឱ្យមានសកម្មភាពបែបនេះកើតឡើង បន្តទៀតទេ
និងទទួលខុសត្រូវចំពោះមុខច្បាប់៕ម៉េង ធា