ភ្លៀងធ្លាក់យ៉ាងខ្លាំងជាន់លិចផ្លូវ ជាច្រើននៅរាជធានីភ្នំពេញនិងខ្យល់កន្ត្រាក់ បោកបក់ បាក់ដើមឈើមួយដើមសង្កត់រថយន្តពីរគ្រឿងនៅផ្សារថ្មី
ភ្នំពេញ៖នៅរសៀលថ្ងៃទី១០
ខែកញ្ញា ២០២៦ ភ្លៀង បានបង្អុរធ្លាក់យ៉ាងខ្លាំងចំកណ្ដាល
រាជធានីភ្នំពេញអស់រយៈពេលប្រមាណជាងមួយម៉ោង បណ្ដាលឲ្យទឹកជន់លិចផ្លូវ ជាច្រើន និង លាយឡំទៅដោយខ្យល់កន្ត្រាក់
បោកបក់ បណ្តាលឲ្យដើមឈើមួយដើមបាក់រលំសង្កត់លើរថយន្តចំនួន២ គ្រឿង បណ្ដាលឲ្យរងការខូចខាត។
ទន្ទឹមនិងការជាន់លិចផ្លូវនោះធ្វើឲ្យចរាចរណ៍នៅតាមដងផ្លូវនានា
បានកកស្ទះហើយ លំនៅឋានប្រជាពលរដ្ឋមួយចំនួន ត្រូវទឹកជន់លិច បង្កការលំបាកយ៉ាងខ្លាំង។
តាមព័ត៌មានបានឲ្យដឹងថានៅវេលាម៉ោងប្រមាណជាង២រសៀល ភ្លៀងបានធ្លាក់យ៉ាង
ខ្លាំងនៅចំកណ្ដាលរាជធានីភ្នំពេញ បណ្ដាលអោយផ្លូវតូចធំមួយចំនួន ត្រូវទឹកជន់លិចនិងបង្កឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។
ដោយឡែក នៅផ្សារព្រៃទា ក៏ដូចជាបុរីញូថោននិងផ្លូវនានានៅជុំវិញផ្សារឯករាជ្យ២
និងនៅតាមផ្លូវជាតិលេខ៤ ខាងលិចរង្វង់មូលចោមចៅ នៅក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ
ត្រូវទឹកជន់លិចជិតត្រឹមជង្គង់ និង កន្លែងខ្លះ រហូតដល់លើជង្គង់ក៍មានដែរ បណ្តាលឲ្យយានយន្តមួយចំនួនបានរលត់។
ចំណែកផ្ទះប្រជាពលរដ្ឋនៅតាមដងផ្លូវ ត្រូវទឹកលិចបង្កការលំបាកយ៉ាងខ្លាំង។
នៅរសៀលនោះ
អាជ្ញាធរសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ក៏ដូចជាបណ្តាល ខណ្ឌមួយចំនួន ក៏បានចុះកាយសម្រាមនៅតាមមាត់លូនិងបើកគម្របលូដើម្បីរំដោះទឹកផង
ដែរ ។
ការជន់លិចផ្លូវនេះត្រូវបានគេដឹងថា ដោយសារភ្លៀងធ្លាក់ខ្លាំងនិងស្ទះលូ ដោយលូ តូចៗ និងចាស់ រងការខូចខាត សុទ្ធតែសំរាមចូលស្ទះ។ ម្យ៉ាងទៀត អាជ្ញាធរមួយចំនួន មិនបានគិតគូរយកចិត្តទុកដាក់ បណ្តោយអោយប្រជាពលរដ្ឋ ដាក់លូតូចៗ ទាប ខ្ពស់ ហើយ ផ្លូវខ្លះ ក៍ទាប ខ្ពស់ គ្មាននីវ៉ូ ច្បាស់លាស់ ផ្លូវចាស់ ទាប ផ្លូវថ្មី ចាក់ពីលើផ្លូវចាស់ ខ្ពស់លិចផ្ទះ ពលរដ្ឋក៍មាន។ នៅរសៀលនោះដែរ ក៏មានខ្យល់កន្ត្រាក់បោកបក់រលំដើមឈើមួយដើម នៅក្បែរផ្សារថ្មី បណ្ដាលអោយសង្កត់លើរថយន្តចំនួនពីរគ្រឿងរងការខូចខាតផងដែរ៕ម៉េង ធា